
TA X2
· 2024-04-22
ឧទ្ធម្ភាគចក្រកងទ័ពជើងទឹកជប៉ុនពីរគ្រឿង ធ្លាក់អំឡុងពេលធ្វើហ្វឹកហាត់
#ឧទ្ធម្ភាគចក្រ# #ព័ត៌មាន# #Minoru Kihara# #ព័ត៍មានអន្តរជាតិ#
5818
រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Minoru Kihara បាននិយាយកាលពីថ្ងៃអាទិត្យ ទី២១ ខែមេសាថា ឧទ្ធម្ភាគចក្រកងទ័ពជើងទឹករបស់ប្រទេសជប៉ុនចំនួនពីរគ្រឿង បានធ្លាក់ចូលទៅក្នុងសមុទ្រអំឡុងពេលហ្វឹកហាត់ ហើយយ៉ាងហោចណាស់សមាជិកយានិកម្នាក់ក្នុងចំណោមយានិក៨នាក់នៅលើឧទ្ធម្ភាគចក្រ បានស្លាប់។

ឧបករណ៍ថតទិន្នន័យជើងហោះហើររបស់ឧទ្ធម្ភាគចក្រទាំងពីរគ្រឿង ត្រូវបានរកឃើញ នៅទីតាំងជិតគ្នា។ នៅលើមូលដ្ឋាននេះ ការស៊ើបអង្កេតពីមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រ ត្រូវបានធ្វើឡើង រួមទាំងលទ្ធភាពដែលយន្តហោះទាំងពីរគ្រឿងបានបុកគ្នា។
ឧទ្ធម្ភាគចក្រល្បាត SH-60 ពីរគ្រឿង កំពុងធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹក កាលពីយប់ថ្ងៃសៅរ៍នៅជិត កោះ Torishima ក្នុងប្រជុំកោះ Izu ដាច់ស្រយាល នៅឆ្នេរភាគខាងត្បូងនៃប្រទេសជប៉ុនភាគកណ្តាល។
កងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន ឬ MSDF និងឆ្មាំល្បាតឆ្នេរកំពុងស្វែងរកសមាជិកយានិក៧នាក់ដែលនៅសល់។
កាលពីថ្ងៃសៅរ៍ នាយសេនាធិការកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន(MSDF) លោក Yoshitaka Sakai បានបញ្ជាក់ថា លោកមិនជឿថាមានការជាប់ពាក់ព័ន្ធពីប្រទេសមួយផ្សេងទៀត ក្នុងការធ្លាក់យន្តហោះនោះទេ។
នៅក្នុងការបង្ហោះលើបណ្តាញ X ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន លោក Rahm Emanuel បានផ្តល់ជំនួយរបស់ប្រទេសលោក ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។
https://apnews.com/article/japan-helicopters-down-pacific-73f8ec2a05bf7ee4b77d08f778dd086e
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រដ្ឋបាលស្រុកអន្លង់វែង ចេញសេចក្តីប្រកាសព័ត៌មានពីការផ្សព្វផ្សាយករណីសត្វងាប់

នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn ដែលត្រូវបានព្យួរតំណែងប្រឈមមុខនឹងការដកចេញពីតំណែង

ប្រធានគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូងគាំទ្រឲ្យព្យួរអំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បង្កើនឱកាសនៃការចោទប្រកាន់

សំណាងន័យថាសាង -(Luck is the result of hard work and preparation)

យោបល់ទាំងអស់ (21)
Anna HoកូដID51644557
· 02-08
😊
វង ផូត
· 02-01
បានចូលរួម
Hang Choeun
· 01-29
បានចូលរួម
កូដណែនាំ 91815366
· 01-23
បានចូលរួម
រុស្សី លេខកូនណែនាំ84428906
· 2024-12-07
🙂
អូនណាណា
· 2024-09-12
💪💪
Baek Seung Jo
· 2024-08-01
😧
ID015
· 2024-07-22
@ឧទ្ធម្ភាគចក្រកងទ័ពជើងទឹកជប៉ុនពីរគ្រឿង ធ្លាក់អំឡុងពេលធ្វើហ្វឹកហាត់
មិត្ត1000313243
· 2024-07-21
hi
Kanika168
· 2024-07-21
👍👍
មិត្ត1000042124
· 2024-07-13
😍🙏👍
ចៅ តាស្វាយ 789
· 2024-07-13
ok
Nhen term 1992
· 2024-07-09
សំណាងហើយជារបស់ជប៉ុន ប្រសិនបើជសរបស់ចិន ឬរបស់រូស្ស៊ីប្រាកដជាមានអ្នកលើកយកមកនិយាយទៀតហើយ
Ly Chan Rith
· 2024-06-29
😥😥😥
Seng Sopha
· 2024-05-21
👍
- 1
- 2
ទៅកាន់