
TNAOT News
· 2024-04-25
ខ្លួនតូចមែន តែទឹកចិត្តធំធេងជាងមហាសមុទ្រក្នុងនាមជាបងស្រីមើលថែប្អូនប្រុសផង ឆ្លៀតរកចំណូលផង
#ក្មេងកម្សត់# #ស៊ូ-ស៊ូ Fighting# #សង្គម# #ព័ត៌មានសង្គម#
6272
ក្នុងនាមជាបងស្រីទោះបីជាខ្លួននៅមានវ័យក្មេងក៏ពិតមែន តែមានទំនួសខុសត្រូវខ្ពស់ អាចមើលថែទាំប្អូនតូចដែលមិនទាន់ដឹងក្ដី ពិតជាគួរឲ្យសរសើរទឹកចិត្តដ៏ធំធេងមួយនេះមែន ជាក់ស្ដែងដូចជាប្អូនស្រីតូចម្នាក់នេះអញ្ចឹងដោយសារតែជីវភាពខ្វះខាតគ្មានអ្នកនៅមើលថែប្អូនប្រុសតូចទើបក្មេងស្រីកម្សត់ម្នាក់នេះ បានសម្រេចចិត្តពរប្អូនប្រុសបណ្ដើរ ដើរត្រុកៗសុំលុយគេតាមស្ដុបបណ្ដើរ ដើម្បីមានចំណូលបន្តិចបន្តួចទិញអាហារហូបចុក និងទិញទឹកដោះគោឲ្យប្អូនប្រុសដែលកំពុងស្រែកឃ្លានរាងកាយស្គមស្គាំងមួយនេះបានបៅគ្រប់គ្រាន់មានកម្លាំង។
មើលទៅហាក់បីដូចជាស្រណោះណាស់ ក្មេងដទៃវ័យតំណាលប្អូនមានទាំងអ្នកមើលថែ បានរៀនសូត្រគ្រប់គ្រាន់តែប្អូនស្រីម្នាក់នេះបែរជាការលំបាកតស៊ូក្នុងជីវិតត្រូវហែលឆ្លងទាំងវ័យក្មេង ត្បិតអាកាសធាតុក្ដៅហួតហែងយ៉ាងណាក៏ប្អូនស្រីនៅតែខំពរ និងមើលថែប្អូនទាំងបែកញើសសស្រាក់ពេញខ្លួន ការលះបង់មួយនេះក្នុងនាមជាបងស្រីពិតជាធំធេងបំផុត ដែលមនុស្សធំខ្លះមិនអាចធ្វើបានផង ពិតគួរឲ្យសរសើរទៅដល់ទឹកចិត្តក្មេងស្រីរូបនេះណាស់។
ពីសារព័ត៌មាន TNAOT បានឃើញដូចនេះហើយគឺពិតជាមានមោទនភាពលើប្អូនស្រី និងជូនពរប្អូនស្រីនឹងមានអនាគតល្អនាពេលខាងមុខ ជឿជាក់ថាការព្យាយាមរបស់ប្អូនស្រីនាពេលនេះ នឹងទទួលបានផ្លែផ្កាជាក់ជាមិនខាន ស៊ូ-ស៊ូ Fighting...
សម្រួលដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្នេហាខ្ញុំ មិនចេះបង្ខំ ក៏មិនចូលចិត្តដាក់គំនាបដៃគូដែរ

ច្បាប់ស្រូបទាញ! សក្តិសិទ្ធិពិតមែន មិនមែនជាមន្តអាគមន៍អីទេ តែនេះជាច្បាប់របស់ចក្រវាឡដែលនឹងកើតឡើងដោយសារតែការគិតរបស់យើងខ្លួនឯង

សម្តេចធិបតីស្នើដៃគូអភិវឌ្ឍន៍គាំទ្ររាជរដ្ឋាភិបាលកម្ពុជាដើម្បីឆ្ពោះទៅរក «កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០៣០»

គន្លឹះសំខាន់២យ៉ាង ដើម្បីជួយអ្នកថែរក្សាស្បែកឱ្យស ទោះនៅក្នុងរដូវក្តៅ

យោបល់ទាំងអស់ (0)