បង្ហោះផ្សាយ

ខ្មែរ

Knongsrok

· 2024-05-11

មិនថាប្ដីប្រពន្ធ ឬសង្សារទេ ទោះឈ្លោះគ្នាប៉ុនណា ក៏មិនងាយបែកគ្នាដែរ បើគ្មានអ្នកទី ៣ ចូលមកជ្រៀតជ្រែក

#ចំណេះដឹង# #ទំនាក់ទំនងស្នេហា# #ស្នេហា#

2247

មនុស្សស្រឡាញ់គ្នា មានទំនាក់ទំនងជាមួយគ្នា រស់នៅជាមួយគ្នា រមែងមានការឈ្លោះទាស់ទែង ខ្វែងគំនិត ខឹង អន់ចិត្តនឹងគ្នាខ្លះហើយ វាជារឿងធម្មតានោះទេ។ ប៉ុន្តែ ការឈ្លោះទាស់ទែងគ្នាយ៉ាងណា ក៏មិនងាយនឹងបែកបាក់ ឬនិយាយពាក្យថាបែកចែកផ្លូវគ្នានោះដែរ យ៉ាងច្រើន អត់និយាយគ្នាមួយថ្ងៃពីរថ្ងៃក៏ត្រឡប់មកត្រូវរ៉ូវគ្នាវិញហើយ លើកលែងតែក្នុងទំនាក់ទំនងនោះ មានអ្នកទី២ ទី៣ ចូលមកជ្រៀតជ្រែក ឱ្យយោបល់អ៊ីចេះ ឱ្យយោបល់អីចុះ ទោះរឿងបន្តិចបន្តួចសោះក៏អាចឱ្យបែកបាក់ប្រេះឆាបានដែរ។

មនុស្សយើងពេលខ្លះ បើទោះជាជឿជាក់ ឬស្រឡាញ់គ្នាខ្លាំងយ៉ាងណាក៏ដោយ តែបើមានអ្នកមកចាក់ចេកចាក់ស្ករ ឬក៏ចាំលួងលោមយកចិត្តហើយនោះ ប្រាកដជាចិត្តទន់ ភ្លេច ឬអាចកាន់តែខឹង និងស្អប់ដៃគូរបស់ខ្លួនបានយ៉ាងងាយ ព្រោះគិតថា អ្នកដែលចូលមកនេះ គេល្អជាដៃគូរបស់ខ្លួន គេចេះលួងលោម គេចេះយកចិត្ត តែភ្លេចគិតថា តាមពិត គេកំពុងតែមានចេតនា បំបែកបំបាក់ស្នេហា ឬគ្រួសាររបស់ខ្លួនទៅវិញទេ ភ្លេចថា គេកំពុងតែមកដុតបញ្ឆេះ ឱ្យទំនាក់ទំនងនេះ កាន់តែរកាំរកូសជាងមុន។

អ៊ីចឹងបានចាស់ៗតែងផ្ដាំថា រឿងក្នុងគ្រួសារ កុំចេះតែយកទៅប្រាប់អ្នកក្រៅអី ព្រោះមនុស្សយើង បើកាលណាចេញក្រៅ និយាយចុះនិយាយឡើង វានឹងកាន់តែវែងឆ្ងាយ កំហឹងក្លាយជាកំហុស កំហុសនាំឱ្យមានទោសៈ បង្កឱ្យបែកបាក់ទំនាក់ទំនង ព្រោះតែពាក្យគេ មាត់ចាបមាត់ព្រាប ជាពិសេសនោះគឺ អ្នកទី៣ ដែលចាំតែឆ្លៀតឱកាសធ្វើតួជំនួស ដណ្ដើមយកមនុស្សរបស់យើងទៅ៕

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (8)

កូដណែនាំ 91815366

· 02-25

👍👍

Ravich Ravich

· 02-22

ការពិតពេលខ្លះគ្មានអ្នកទីបី តែមានរឿងជាហេតុក៏អាចឈ្លោះបានតែរឿងដែរកើតចេញពីអ្នកទីបីជាភាគច្រើន

Ry Sokcare

· 02-20

ok

Anna HoកូដID51644557

· 02-08

😊

មិត្ត1000322963

· 01-31

Ok

អូនតា លេខកូដ63230368

· 01-27

បានចូលរួម

AhYa 95272559

· 2024-07-19

😍😘

Za Vee

· 2024-05-29

😍

  • 1
ទៅកាន់

ការណែនាំពិសេស