
TNAOT News
· 2024-05-15
លោក Putin នឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅប្រទេសចិនក្នុងសប្តាហ៍នេះ
#Xi Jinping# #Vladimir Putin# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
7656
ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា លោក Putin នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ ទៅកាន់ប្រទេសចិនក្នុងសប្តាហ៍នេះ តបតាមការអញ្ជើញរបស់លោក Xi ។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងជួបជាមួយមេដឹកនាំចិន លោក Xi Jinping នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ដើម្បីពិភាក្សាអំពី «កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗនៃទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់ដែលមានការព្រួយបារម្ភរួមគ្នា» ប៉ុន្ដែមិនមានព័ត៌មានលម្អិតត្រូវបានលើកឡើងទេ។
ប្រទេសចិន ជាប្រទេសមួយដែលគាំទ្ររុស្ស៊ីផ្នែកនយោបាយនៅក្នុងជម្លោះជាមួយអ៊ុយក្រែន ហើយ៏មាននាំចេញឧបករណ៍ម៉ាស៊ីន គ្រឿងអេឡិចត្រូនិក និងរបស់របរផ្សេងទៀតៗ ដែលត្រូវបានគេមើលឃើញថាបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរុស្ស៊ី ដោយមិនមានការនាំចេញអាវុធពិតប្រាកដ ។
ប្រទេសចិនក៏ជាទីផ្សារនាំចេញដ៏សំខាន់មួយសម្រាប់ការផ្គត់ផ្គង់ថាមពល ដែលរក្សាទ្រព្យសម្បត្តិរបស់រុស្ស៊ី ខណៈប្រទេសចិនបានប្រកាសថាខ្លួនជាភាគីអព្យាក្រឹតក្នុងជម្លោះរវាងរុស្ស៊ី នឹងអ៊ុយក្រែន ហើយក៏មានទំនាក់ទំនង «គ្មានដែនកំណត់» ជាមួយរុស្ស៊ីក្នុងការប្រឆាំងនឹងលោកខាងលិច។ ភាគីទាំងពីរក៏បានធ្វើសមយុទ្ធយោធារួមគ្នាជាបន្តបន្ទាប់ ហើយចិនបានប្រឆាំងជាប់លាប់នូវទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ីជាការឆ្លើយតបទៅនឹងយុទ្ធនាការដណ្តើមយកទឹកដីអ៊ុយក្រែនដែលមានរយៈពេលពីរឆ្នាំមកនេះ។
ដំណើរទស្សនកិច្ចនេះ គឺជាដំណើរទស្សនកិច្ចទៅកាន់បរទេសលើកដំបូងរបស់លោក Putin ចាប់តាំងពីលោកបានស្បថចូលកាន់តំណែងជាប្រធានាធិបតី និងបានចាប់ផ្តើមអាណត្តិទី ៥ របស់លោកមក៕
សម្រួលដោយ៖ រិទ្ធី សុវណ្ណារ័ត្ន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (15)
Seng Bopha
· 2024-05-17
👍
SophaNet19
· 2024-05-16
👍
ចាន់ ចិត្រា
· 2024-05-15
@1c ok
1c
· 2024-05-15
ok
អូនតា លេខកូដ63230368
· 2024-05-15
🙏🙏🙏🙏
Fan twice forever
· 2024-05-15
Ok
Zu chii
· 2024-05-15
Hi
សុខ ណាមវ៉ុន 17270303
· 2024-05-15
😊😊
មិត្ត598156650
· 2024-05-15
សួរស្តីបងប្អូនខ្មែរយើងទាំងអស់គ្នា😍😍😍😍😍
AnaAna
· 2024-05-15
Hi
កូដណែនាំមិត្ត80866810
· 2024-05-15
hi
THEARITH SOS
· 2024-05-15
😍😍😍
- 1
ទៅកាន់