
Cambo-China
· 2024-05-16
សមយុទ្ធនាគមាសកម្ពុជា-ចិន លើកទី៦ ឆ្នាំ២០២៤ បានចាប់ផ្តើមនាព្រឹកនេះហើយ
#ប្រទេសកម្ពុជា# #សមយុទ្ធ# #ឆ្នាំ២០២៤# #សង្គម# #ព័ត៌មានសង្គម# #ប្រទេសចិន# #CAMBO-CHINA#
4723
សមយុទ្ធនាគមាស ឆ្នាំ២០២៤ ដែលជាសមយុទ្ធទ្រង់ទ្រាយធំរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមនាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះហើយ។ការធ្វើលំហាត់សមយុទ្ធនាគមាស លើកទី៦ មានទំហំធំជាងលើកមុនៗ ដោយសារតែមានកងទ័ពចូលរួមច្រើន រួមទាំងពង្រីកកម្រិតធ្វើសមយុទ្ធលើផ្ទៃទឹកបន្ថែមទៀត ក្នុងនោះ ភាគីទាំងពីរនឹងប្រើប្រាស់នាវាចម្បាំងរហូត១៤គ្រឿង។ ហើយចំពោះកម្លាំងចូលរួមសមយុទ្ធនេះ គឺមានចំនួនសរុបទាំងអស់គឺ ២,០៧៥នាក់ ក្នុងនោះមានកងយោធពលខេមរភូមិន្ទចំនួន ១,៣១៥នាក់ និងកងទ័ពរំដោះប្រជាជនចិនចំនួន ៧៦០នាក់។
ដោយឡែកគ្រឿងបំពាក់ សម្រាប់ការចូលរួមធ្វើសមយោគលើគោករួមមាន៖ រថក្រោះដែក រថយន្តគ្រប់ប្រភេទចំនួន៧៩គ្រឿង រួមទាំងបរិក្ខារស៊ើបការ បរិក្ខារបោសសម្អាតជាតិផ្ទុះ បរិក្ខារបញ្ជូនសារធាតុគីមី ជាច្រើនឈុតទៀតផងដែរ៕
ប្រភពរូប៖ ដើមអំម្ពិល, TVK
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ានឆ្នាំ ២០២៣ បានបើកនៅប្រទេសចិន

ភាពរស់រវើកនៃជនបទរបស់ចិនក្នុងក្រសែភ្នែកយុវជនកម្ពុជា

【វីដេអូ】ចិន និងអាស៊ានកំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការថាមពលបៃតង

គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង សិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា

ការណែនាំពិសេស
យោបល់ទាំងអស់ (13)
ភីរម្យ សុមនា
· 2024-06-08
ok
Seng Bopha
· 2024-05-18
👍
វង្ស សុភារះ
· 2024-05-17
👍
អូនតា លេខកូដ63230368
· 2024-05-17
🙏🙏🙏
Sopha Peou
· 2024-05-17
👍
កូដណែនាំ 47349677
· 2024-05-16
🤗🤗🤗
Yang ko 1234
· 2024-05-16
hi
SophaNet19
· 2024-05-16
👍
AnaAna
· 2024-05-16
Hi
Drama24h time
· 2024-05-16
hi
buntav1
· 2024-05-16
hi
កុលធីតា
· 2024-05-16
🙂🙂
BothNora168
· 2024-05-16
hi
- 1
ទៅកាន់