
TNAOT News
· 2024-05-24
ប្រេស៊ីល និងចិនអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី-អ៊ុយក្រែន
#ប្រទេសប្រេស៊ីល# #ប្រទេសរុស្ស៊ី# #NEW NEWS# #ព័ត៌មាន# #ប្រទេសអ៊ុយក្រែន# #ប្រទេសចិន# #ព័ត៍មានអន្តរជាតិ#
6766
ប្រទេសប្រេស៊ីល និងចិន បានចុះហត្ថលេខា កាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងស្រុក) លើសេចក្តីថ្លែងការណ៍រួមមួយ ដែលអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាពក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយមានការចូលរួមពីប្រទេសទាំងពីរ។
ឯកសារនេះចុះហត្ថលេខាដោយលោក Celso Amorim ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi អត្ថន័យឯកសារបញ្ជាក់ថា «បណ្តាប្រទេសទាំងអស់ជឿថា ការចរចា គឺជាដំណោះស្រាយដែលអាចសម្រេចបានតែមួយគត់សម្រាប់ "វិបត្តិនៅអ៊ុយក្រែន"»។
ប្រេស៊ីល និងចិន ក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់គោរពតាមគោលការណ៍ចំនួនបី សម្រាប់កាត់បន្ថយស្ថានការណ៍តានតឹងរវាងគ្នាគឺ គ្មានការពង្រីកសមរភូមិ គ្មានការបង្កើនការប្រយុទ្ធ និងគ្មានការបង្កហេតុដោយភាគីណាមួយឡើយ។ប្រេស៊ីល និងចិន បាននិយាយថា ការប្រើប្រាស់អាវុធប្រល័យលោក ជាពិសេសអាវុធនុយក្លេអ៊ែរ ឬអាវុធគីមី និងជីវសាស្រ្ត ត្រូវតែបដិសេធ ដោយបន្ថែមក្នុងឯកសារថា «រាល់កិច្ចខិតខំប្រឹងប្រែង ដែលអាចធ្វើទៅបានត្រូវតែធ្វើឡើងដើម្បីការពារការរីកសាយភាយនុយក្លេអ៊ែរ និងជៀសវាងវិបត្តិនុយក្លេអ៊ែរផងដែរ»៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាកាសយានដ្ឋានហុងកុងនឹងត្រូវបិទរយៈពេល ៣៦ ម៉ោង ដោយសារព្យុះទីហ្វុង Ragasa

Hong Kong Guangxi General Chamber of Commerce wishes New Year greetings to the overseas Chinese

គ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកម៉ូតូច្រកចូលផ្លូវល្បឿនលឿន រថយន្ដបត់ឆ្លងផ្លូវចូលច្រកកំពង់ស្ពឺកេីត

អាហារ ៥មុខ ដែលជួយបំប៉នឈាម ការពារភាពស្លេកស្លាំង

យោបល់ទាំងអស់ (9)
មិត្ត1000102901
· 2024-05-25
ok
Dananbebemo Momo
· 2024-05-24
ok
ចូលចិត្តចិញ្ចឹមសត្វ
· 2024-05-24
👍👍👍👍
098969769
· 2024-05-24
😍😍😍😍
អូនតា លេខកូដ63230368
· 2024-05-24
👍👍👍
soeunkao
· 2024-05-24
like 😍
jieune
· 2024-05-24
👍
Seng Sopha
· 2024-05-24
👍
AnaAna
· 2024-05-24
Hi
- 1
ទៅកាន់