
TNAOT News
· 2024-05-24
ពិធីបួងសួងក្រុងពាលី បើកព្រឹត្តិការណ៍ «Siem Reap Bike Week»
#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#
7479
រដ្ឋបាលខេត្តសៀមរាប រួមជាមួយនិងក្រសួងទេសចរណ៍បានរៀបចំពិធីបួងសួងក្រុងពាលី ដើម្បីបើកព្រឹត្តិការណ៍ Siem Reap Bike Week នៅអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបចាស់ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤នេះ។
ព្រឹត្តិការណ៍ Siem Reap Bike Week មានការចូលរួមពីក្រសួងទេសចរណ៍ សហការជាមួយអង្គការសប្បុរសធម៌ហ្វិចឆីរ៉ាល់ ក្រុមហ៊ុន Clip RV Media និង Salakamreuk Commune នឹងរៀបចំព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូទេសចរណ៍ Siem Reap Bike Week ដែលប្រមូលផ្តុំម៉ូតូល្បីៗ ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៤-២៦ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងបរិវេណអាកាសយានដ្ឋានចាស់ ខេត្តសៀមរាប។
ព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូទេសចរណ៍ Siem Reap Bike Week មានការរៀបចំកម្មវិធីសម្សាន្តជាច្រើនរួមមាន៖ ១. កម្មវិធីប្រណាំងម៉ូតូ (Motorbike Racing), ២. កម្មវិធីដង្ហែក្បួនម៉ូតូធំ (Motorbike Parade), ៣. កម្មវិធីប្រគំតន្ត្រីដែលមានការចូលរួមពីតារាចំរៀង និងឌីជេល្បីៗ, ៤. កម្មវិធីបង្ហាញម៉ូតម៉ូតូធំ, និងទី៥. កម្មវិធីប្រដាល់គុនខ្មែរ។ ហើយព្រឹត្តិការណ៍នេះ ជាឱកាសដ៏ល្អក្នុងការជំរុញបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ឱ្យកាន់តែទូលំ ទូលាយទៅកាន់ទីផ្សារអន្តរជាតិ និងផ្សព្វផ្សាយយុទ្ធនាការ«ទស្សនាសៀមរាប ឆ្នាំ២០២៤» «ឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» «ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១» និងជាការជំរុញទេសចរណ ក្នុងស្រុកក៏ដូចជារួមចំណែកជំរុញប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្ត្រ «បង្កើន៥ និងអភិវឌ្ឍ៣» របស់ក្រសួងទេសចរណ៍ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ជំងឺក្រពេញទីរ៉ូអ៊ីត និងសញ្ញាព្រមាន ជំងឺលើសឈាម

ទៅទស្សនាទំនៀមទម្លាប់ចូលឆ្នាំថ្មីប្រពៃណីចិនក្នុងព្រះរាជវាំងបុរាណនៅវាំងចាស់ក្រុង Shenyang

មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា

ផ្ទះរបស់អតីតទាហានជើងទឹកថៃមួយរូបត្រូវអគ្គិភ័យឆាបឆេះខ្ទេចគ្មានសល់ ទាំងកណ្តាលអាធ្រាត្រ

យោបល់ទាំងអស់ (11)
មិត្ត1000311256
· 2024-06-24
👍
ភីរម្យ សុមនា
· 2024-06-06
ok
SeangHai SeangHai123
· 2024-05-31
👍
Seng Bopha
· 2024-05-25
👍
SophaNet19
· 2024-05-25
👍
ចូលចិត្តចិញ្ចឹមសត្វ
· 2024-05-24
👍👍👍
ID015
· 2024-05-24
@ពិធីបួងសួងក្រុងពាលី បើកព្រឹត្តិការណ៍ «Siem Reap Bike Week»
អូនតា លេខកូដ63230368
· 2024-05-24
🙏🙏🙏
មិត្ត1000307862
· 2024-05-24
ហាយ
Seng Sopha
· 2024-05-24
👍
AnaAna
· 2024-05-24
Hi
- 1
ទៅកាន់