
Knongsrok
· 2024-05-26
ធូកមិនមែនចេះតែអុចទេ! តស់ មកដឹងពីអត្ថន័យនៃសរសៃធូកនីមួយៗ និងតំណាងឱ្យការគោរពបូជាផ្សេងៗគ្នា
#ចំណេះដឹង# #ចំណេះដឹងទូទៅ# #ការអុជធូប#
2002
ការអុជធូបមិនមែនធ្វើឡើងតាមចិត្តឯងនោះឡើយ ពុទ្ធសាសនិកខ្មែរតែងគោរព និងឱ្យតម្លៃនៃការ គោរពបូជា ហើយយកធូកតំណាងជាការថ្វាយបង្គំដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬមាតាបិតា និងគុណគ្រូបាធ្យាយរបស់គេរៀងៗខ្លួន។
ក្នុងនាមជាប្រជាជនខ្មែរ ដែលតែងតែគោរពព្រះពុទ្ធសាសនាតាំងពីយូរលង់ណាស់មកហើយ យើងត្រូវឈ្វេងយល់ និងដឹងពីទំនៀមទម្លាប់របស់ដូនតាយើងឱ្យបានច្បាស់។ ថ្ងៃនេះ យើងនឹងបកស្រាយនូវអត្ថន័យ និងការគោរពបូជានៃសរសៃធូកនីមួយៗឱ្យជ្រាបកាន់តែច្បាស់។
១. ធូប ១ សរសៃតំណាងឱ្យការគោរពបូជាវិញ្ញាណខ្មោចក្នុងផ្ទះ។
២. ការអុចធូកចំនួន ២ សរសៃ តំណាងឱ្យគុណមាតាបិតា។
៣. ការអុចធូក ចំនួន ៣ សរសៃ តំណាងឱ្យការរំឭកគុណដល់ព្រះរតនត្រ័យទាំង៣ គឺ គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។ មួយវិញទៀត គឺដើម្បីរំឭកនឹកគុណដល់ព្រះទាំង ៣ ព្រះអង្គដែលលោកបានត្រាស់ដឹងជា ព្រះសម្មាសម្ពុទ្ធ ម្យ៉ាងទៀត ក៏តំណាងឱ្យសច្ចៈពិតក្នុងលោកដែលមានអនិច្ចំ ទុក្ខំ អន្តា។
៤. ការអុចធូកចំនួន ៤ សរសៃ តំណាងឱ្យធាតុទាំង ៤ របស់យើងគឺ ធាតុទឹក ធាតុភ្លើង ធាតុដី ធាតុខ្យល់!
៥. ការអុចធូកចំនួន ៥ សរសៃ តំណាងឱ្យបញ្ចខណ្ឌទាំង ៥ រួមមាន រូប វេទនា បញ្ញា សង្ខារ និងវិញ្ញាណ។ មួយវិញទៀត ការអុចធូក ៥ សរសៃ ក៏តំណាងឱ្យព្រះទាំង ៥ ព្រះអង្គផងដែរ។
៦. ការអុចធូកចំនួន ៧ សរសៃ តំណាងឱ្យការបូជាញាតិទាំងប្រាំពីរសន្តាន មាន ថ្នាក់លើខ្លួនបីជាន់គឺ ឪពុកម្ដាយ ជីដូនជីតា យាយទួតតាទួត និងថ្នាក់ក្រោមយើងបីជាន់គឺ កូន ចៅ ចៅទួត និងបូករួមទាំងខ្លួនយើងទាំងអស់គឺប្រាំពីរសន្តាន។
៧. ការអុចធូកចំនួន ៨ សរសៃ តំណាងឱ្យអដ្ឋង្គិមគ្គ គឺជាផ្លូវមួយ ដែលធ្វើឱ្យយើងដឹង និងយល់កាន់តែច្បាស់នូវអ្វីដែលជាធម៌ពិត យល់ពីភាពសច្ចៈពិតរបស់មនុស្សលោក ជាផ្លូវនូវសេចក្ដីរំលត់ទុក្ខ ហើយក៏អាចនាំយើងទៅកាន់និព្វានផងដែរ
៨. ការអុចធូកចំនួន ៩ សរសៃ តំណាងឱ្យការបូជាទេវតា ដែលថែរក្សាទិសទាំងប្រាំបួន គឺ ទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយ័ព្យ ទិសឧត្ដរ ទិសឦសាន និងទិសខាងលើ។
៩. ការអុចធូកចំនួន ១១ សរសៃ តំណាងឱ្យមេត្តាធម៌ទាំង ១១។
១០. ការអុចធូកចំនួន ១២ សរសៃ គឺតំណាងឱ្យការនឹករឭកទៅដល់គុណមាតា ព្រោះមាតាតំណាងឱ្យគុណធាតុទន់ខ្សោយ ជាស្ត្រីដែលមានចិត្តទោរទន់ដល់កូនស្រីកូនប្រុសទាំងអស់។
១១. ការអុចធូកចំនួន ១៩ សរសៃ គឺសម្រាប់ពិធីហៅព្រលឹង (មនុស្សមានព្រលឹង ១៩ រួមទាំងព្រលឹងធំ និងព្រលឹងតូច)។
១២. ការអុចធូកចំនួន ២១ សរសៃ តំណាងឱ្យការនឹករឭកដល់គុណបិតា ព្រោះបិតាតំណាងឱ្យធាតុរឹងដែលបានផ្ដល់កំណើតដល់កូន និងសេចក្ដីស្រឡាញ់ចំពោះកូនៗទាំងឡាយ។
១៣. អុចធូកចំនួន ៣៣ សរសៃ តំណាងឱ្យការបូជាគុណមាតាបិតា។
១៤. អុចធូកចំនួន ៣៨ សរសៃ តំណាងឱ្យការនឹកគុណដល់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានត្រាស់សម្ដែងដល់ពពួកមនុស្ស ទេវតា ឥន្ទ្រព្រហ្មទាំងអស់ បានយល់ដឹងនូវមង្គលទាំង ៣៨ ប្រការ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ

Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer

ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង

បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ

យោបល់ទាំងអស់ (7)
មិត្ត1000326068
· 03-20
🙏🙏
Anna HoកូដID51644557
· 02-25
😘
Ravich Ravich
· 02-22
កុំជឿពេក កន្លងមកមានព្រះសង្ឃខ្លះធ្លាប់មានសង្ឃដីការថា «កុំគិតថាទាល់តែបានដុះធូកទើបបានសម្រេចតាមបំណង »មានន័យថា« មិនបាច់ដុតធូកក៏បានដែរការដុតធូកគ្មានន័យអ្វីទេផ្ទុយទៅវិញផ្សែងធូកធ្វើអោយខូចបរិដ្ឋានទៅវិញទេ » ខ្ញុំមិនយល់ពីដីការរបស់សង្ឃនោះ ហើយពេលនេះមានអត្ថបទនេះទៀត តើអ្នកបានដឹងទេថា អ្វីអោយវាប្រាកដក្នុងរឿដុតធូកនេះ
ក្លាន ស្នើម
· 2024-11-11
👍👍👍
អូនតា លេខកូដ63230368
· 2024-06-23
🙏🙏🙏
SMEY BACK
· 2024-06-22
😍
BenzBenz
· 2024-06-22
👍
- 1
ទៅកាន់