
Knongsrok
· 2024-06-08
ក្នុងគ្រួសារ បើអាចសូម «ជៀសវាងការប្រព្រឹត្ត៣យ៉ាងនេះ» ដើម្បីមានសុភមង្គល វិបុលភាពក្នុងគ្រួសារ និងសុភមង្គលយូរអង្វែង
#ចំណេះដឹង# #សុភមង្គល# #ស្នេហា#
5189
ក្នុងគ្រួសារមួយ បើសមាជិកគ្រួសារម្នាក់ៗចេះកែលម្អខ្លួនឯង ចេះស្កប់ស្កល់ជាមួយការពិត មិនត្អូញត្អែរ ប៉ុន្តែផ្ទុយទៅវិញ ព្យាយាមប្រឹងប្រែង គ្រួសារបែបនេះនឹងកាន់តែមានសុភមង្គល និងស្អិតរមួត។ បុរាណមានសុភាសិតមួយឃ្លាពោលថា៖ «ថ្ងៃមួយនៃការធ្វើអំពើល្អ ទោះសេចក្តីសុខមិនទាន់មកដល់ ក៏គ្រោះបានកន្លងផុតទៅហើយ»។ ថ្ងៃមួយនៃការប្រព្រឹត្តអំពើអាក្រក់ ទោះបីគ្រោះមិនទាន់មកដល់ក្តី សេចក្តីសុខបានចាកចេញទៅហើយ ។ ជនដែលប្រព្រឹត្តអំពើល្អប្រៀបបាននឹងស្មៅក្នុងសួន យូរទៅដុះកាន់តែច្រើន នឹងលម្អអោយសួនទាំងមូលស្រស់ស្អាត។
ដូចគ្នាផងដែរ បើអាចសូមអ្នកមានការចៀសវាងធ្វើរឿង៣យ៉ាងដូចខាងក្រោមនេះ ដើម្បីជួយឱ្យគ្រួសារទទួលបាននូវសេចក្តីសុខ៖
១.កុំខឹង៖ ពរជ័យកំពូលនៃគ្រួសារគឺជាបរិយាកាសសុខដុមរមនា និងសប្បាយរីករាយ។ មនុស្សក្នុងក្រុមគ្រួសារកាន់តែមានកំហឹងកាន់តែខ្លាំង គ្រោះមហន្តរាយនឹងកើតមានកាន់តែខ្លាំង។ សូម្បីតែគ្រួសារដែលមានផ្ទះដ៏ប្រណិត និងទ្រព្យសម្បត្តិច្រើនក៏មិនអាចប្រៀបធៀបទៅនឹងភាពកក់ក្តៅនៃសម្លេងដ៏ទន់ភ្លន់ដែរ។ ទាល់តែសមាជិកគ្រួសាររស់នៅដោយសុខដុមរមនាទើបគ្រួសារមានសុភមង្គល ពេលលំបាកអាចជម្នះបានជាមួយគ្នា ពេលដល់បាតថ្មទើបអាចត្រឡប់ទៅលើកំពូលភ្នំវិញ។ ប្រសិនបើគ្រួសារតែងតែឈ្លោះប្រកែកគ្នា ហើយមិនចុះសម្រុងគ្នា យូរៗទៅទំនាក់ទំនងរវាងប្ដីប្រពន្ធនឹងរសាត់ទៅ ហើយទំនាក់ទំនងរវាងមនុស្សក្នុងគ្រួសារនឹងកាន់តែឃ្លាតឆ្ងាយ គ្រួសារនឹងបែកបាក់សាមគ្គីភាព។
២.កុំត្អូញត្អែរ៖ ការអន់ចិត្តគឺជាឫសគល់នៃគ្រោះមហន្តរាយ។ រស់នៅក្នុងគ្រួសារដែលពោរពេញដោយភាពអន់ចិត្ត ជាមួយនឹងពាក្យសម្តីស្អប់ខ្ពើម បេះដូងរបស់អ្នកក៏នឹងពោរពេញដោយភាពអន់ចិត្ត ដែលនឹងទាក់ទាញសំណាងអាក្រក់គ្រប់បែបយ៉ាង។ ប្រសិនបើគ្រួសារតែងតែមានការត្អូញត្អែរ បន្ទោសសាច់ញាតិ គ្រួសារនោះនឹងត្រូវហ៊ុំព័ទ្ធដោយការអាក់អន់ចិត្ត នឹងមានការលំបាកក្នុងអារម្មណ៍សប្បាយរីករាយ និងមានអារម្មណ៍ថាអ្វីៗក្នុងលោកនេះលែងមានភាពយុត្តិធម៌ទៀតហើយ។ លុះត្រាតែការគិតរបស់គ្រួសារកាន់តែមានភាពវិជ្ជមាន នោះទើបថាមពលកាន់តែកក់ក្តៅ និងសុភមង្គលកាន់តែរឹងមាំ។ ដូច្នេះហើយ ការរក្សាភាពស្ងប់ស្ងាត់ និងដឹងគុណ គឺជាមធ្យោបាយដោះស្រាយដ៏មានប្រសិទ្ធភាពបំផុត ដែលអាចបន្សាបទុក្ខ និងគ្រោះមហន្តរាយទាំងអស់។
៣.មិនមានបំណងប្រាថ្នាច្រើន៖ មនុស្សដែលមិនពេញចិត្តនឹងអ្វីដែលខ្លួនមានងាយនឹងនាំឲ្យមានគ្រោះមហន្ដរាយដូចជារណ្តៅដែលគ្មានបាតឡើយ មនុស្សប្រភេទនេះពិតជាគួរឲ្យអាណិតណាស់ ពួកគេបន្តរស់នៅក្នុងអនាគតដ៏ស្រពិចស្រពិល។ លើលោកនេះគ្មានគ្រួសារណាដែលមិនសប្បាយចិត្តទេ មានតែគ្រួសារមិនចុះសម្រុងគ្នា។ គ្រួសារដែលមានបំណងប្រាថ្នារាប់មិនអស់នឹងមិនត្រឹមតែបំផ្លាញជីវិតរបស់ឪពុកម្តាយប៉ុណ្ណោះទេថែមទាំងបំផ្លាញអនាគតរបស់កូនផងដែរ។ អ្នកច្រណែននឹងប្រពន្ធដ៏ស្រស់ស្អាតរបស់អ្នកដទៃ ច្រណែកូនអ្នកដទៃឆ្លាត ច្រណែនគេមានឡាន ច្រណែនគេមានផ្ទះដ៏ប្រណិត ប៉ុន្តែអ្នកត្រូវដឹងថា ពេលខ្លះអ្នកទាំងនោះគេកំពុងសរសើរពីភាពកក់ក្តៅនៃគ្រួសាររបស់អ្នក។ សុភមង្គលរបស់អ្នកដ៏ទៃគឺគ្រាន់តែជាការបំភាន់នៅក្នុងភ្នែករបស់អ្នកប៉ុណ្ណោះ ដូច្នេះ ចូរយើងស្កប់ចិត្ត និងទទួលស្គាល់ការពិត ដើម្បីយើងអាចឆ្លងកាត់ព្យុះដោយសន្តិភាព៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ

Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer

ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង

បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ

ការណែនាំពិសេស
យោបល់ទាំងអស់ (22)
Thanak123
· 03-22
ok
មិត្ត1000326068
· 03-22
😍😍
Yoeung Sarath
· 03-08
😘😘
olchengkey
· 02-28
ok😊
Anna HoកូដID51644557
· 02-12
😍
098969769
· 02-08
😍😍😍
HeAmsolo
· 02-04
😍😍😍😍
CHINoy
· 01-30
👍👍
How good is she in work when w
· 01-28
🙏🙏
Hang Choeun
· 01-24
បានចូលរួម
ពេព្រ
· 01-23
👍🏻👍🏻
រុស្សី លេខកូនណែនាំ84428906
· 2024-11-27
😊
កូដណែនាំ 91815366
· 2024-11-04
🙏🙏🙏
Boreycambodia
· 2024-10-08
បាទ
ឆេងឆាយមុំABA003624094
· 2024-10-04
🤗🤗
- 1
- 2
ទៅកាន់