
Knongsrok
· 2024-06-10
ហេតុអ្វី មនុស្សស្រីមួយចំនួនទាំងស្អាត ទាំងពូកែ តែបែរជាព្រមជ្រើសយកមនុស្សប្រុសមិនស្អាត មិនសង្ហារ ថែមទាំងមានអាយុច្រើនចាស់ជាងខ្លួន ជាគូជីវិតទៅវិញ?
#ចំណេះដឹង# #ចូលរោងការ# #ស្នេហា#
222
គំនិតភាគច្រើនតែងគិតតែម្យ៉ាងគត់គឺ មកពីមនុស្សស្រីស្រឡាញ់លុយ ស្រឡាញ់ទ្រព្យរបស់មនុស្សប្រុសម្នាក់នោះ ទើបសុខចិត្តបោះបង់យុវវ័យ និងភាពស្រស់ស្អាតរបស់ខ្លួន ដើម្បីទ្រព្យសម្បត្តិ។ ប៉ុន្តែ ក៏មានពិតមែន មនុស្សស្រីដែលសុខចិត្តយកបុរសវ័យចំណាស់ធ្វើជាគូអនាគត ក៏មិនយកបុរសក្មេង សង្ហា មកចូលរោងការជាមួយដែរ អ្វីៗ គឺសុទ្ធតែមានហេតុផលទាំងអស់ ហើយខាងក្រោមនេះ គឺជាចំណុចមួយចំនួន ដែលជាដើមហេតុ ឱ្យមនុស្សស្រី សុខចិត្តរៀបការជាមួយបុរសវ័យចំណាស់ ៖
១. មានចំណេះដឹងច្រើន ៖ ធម្មតាមនុស្សចាស់ចិត្តចាស់គំនិត ប្រាកដជារៀនបានខ្ពង់ខ្ពស់ ចេះគិតពិចារណាបានច្រើន មានចិត្តគំនិតទូលំទូលាយ មិនងាយនឹងឱ្យអ្នកណាមកបោកប្រាស់គាត់បានឡើយ ចំណុចនេះហើយ ដែលបង្ហាញឱ្យឃើញថា គាត់នឹងអាចផ្ដល់លំនឹងមួយឱ្យនាងបាន។
២. មានអធ្យាស្រ័យខ្ពស់ ៖ មិនថានាងធ្វើខុសអ្វីទេ តែងតែណែនាំ និងមានអធ្យាស្រ័យឱ្យនាងជាភរិយាជានិច្ច ព្រោះគាត់គិតថា អ្នកធំមិនប្រកាន់អ្នកតូច វាក៏ដូចគ្នា គាត់មានវ័យចាស់ជាងនាង អ៊ីចឹង មិនអាចប្រកាន់ចិត្ត ខឹងក្រេវក្រោធដាក់ក្មេងបានឡើយ។
៣. ចេះយល់ចិត្ត និងគិតគូរបានល្អិតល្អន់ ៖ រឿងយល់ចិត្ត ទុកឱ្យតាមចាស់នេះចុះ ភាគច្រើនដែលនារីដែលបានស្វាមីវ័យរៀងចាស់ នាងតែងហៅប្ដីថា តា (ហៅបែបលេងសើច) មនុស្សចាស់ ច្រើនតែពូកែយល់ចិត្ត ពូកែយកចិត្ត ហើយមានគំនិតគិតល្អិតល្អន់ ដឹងខុសត្រូវ ល្អអាក្រក់ គឺមាន័យថា គាត់ចេះវិភាគបែងចែកបានល្អ។
៤. ចិត្តនឹងន និងមានគោលដៅច្បាស់លាស់ ៖ មិនថាជួបរឿង ឬបញ្ហាអ្វីទេ គឺគាត់មានចិត្តនឹងនល្អណាស់ ជាពិសេសគឺ ជីវិតគាតមានបែបផែន និងគោលដៅច្បាស់ មានការងារល្អធ្វើ មិនមែនដើរលេងប៉ៅឡែដូចប្ដីដែលមានវ័យក្មេង ស្ទាវមួយចំនួនឡើយ។
៥. ស្មោះត្រង់/ចេះថ្នមថ្នាក់ ៖ ច្បាស់ណាស់គឺ គាត់ស្រឡាញ់មួយដឹងមួយ ស្មោះត្រង់ចំពោះភរិយា មានចិត្តស្រឡាញ់ថែរក្សាគ្រួសារ មិនសាវា លលេងល្បែងស្នេហាដូចស្ទាវនោះទេ។
៦. មានមេត្តា ការពារ ប្រៀបដូចឪពុក ៖ គាត់ប្រៀបបាននឹងឪពុកម្ដាយអ៊ីចឹង មនុស្សស្រី តែងប្រាថ្នាចង់បានស្វាមី ដែលមានចិត្តមេត្តា និងអាចការពារនាងបានគ្រប់កាលៈទេសៈ ប្រៀបបានឪពុក ដូច្នេះ នាងនឹងមានអារម្មណ៍ថា មានសុុវត្ថិភាពគ្រប់ពេលវេលា។
៧. ទុកនាងដូចព្រះនាង ៖ មនុស្សស្រី មិនមែនចង់ធ្វើជាព្រះនាងទេ តែនាងនឹងមានសំណាង បើនាងបានជួបដៃគូជីវិតដែលទុកនាងដូចព្រះនាងម្ចាស់ ហើយប្រគល់រាល់ការសម្រេចចិត្តឱ្យនាង ប្រៀបដូចជាស្ដេចស្រី នេះហើយជាអ្វីដែលនាងចង់បាន។
៨. មិនចេះដើរលេង ផឹកស៊ីផ្ដេសផ្ដាស ៖ មនុស្សប្រុសដែលចាស់ចិត្តចាស់គំនិត ទៅណាមកណា រមែងគិតឃើញដល់អ្នកផ្ទះជានិច្ច បារម្ភ ខ្វាយខ្វល់ ជាពិសេសគឺ បារម្ភពីភរិយាតែម្ដង ទៅណាមួយជំហាន ក៏នឹកនាដល់ដែរ មិនចេះចេញក្រៅ ដើរលេង ផឹកស៊ី ផ្ដេសផ្ដាស ឆ្លងយប់ ឆ្លងថ្ងៃទុកប្រពន្ធកូនចោលឡើយ។
៩. ចេះគោរពឪពុកម្ដាយនាង ៖ ដ្បិតថា បុរសខ្លះមានវ័យប្រហែលឪពុកម្ដាយក្មេក តែគាត់ជាមនុស្សដែលមានការចះដឹងខ្ពស់ និងចេះគោរពដល់អ្នកមានគុណ និងកត្តញ្ញូបំផុត នេះហើយ ជាអ្វីដែលមនុស្សស្រីចង់បានគឺ ចង់ឱ្យដៃគូជីវិតរបស់នាង គោរពឱ្យតម្លៃដល់អ្នកមានគុណរបស់នាងដែរ។
១០. ចេះផ្ដល់កម្លាំងចិត្ត ជម្រុញទឹកចិត្ត ៖ មិនថាមានបញ្ហាអ្វី ជួបទុកលំបាកបែបណា គឺគាត់ជាមិត្ត ជាទីប្រឹក្សា ជាដៃគូសហការណ៍ដ៏ល្អបំផុត ជាពិសេសគឺគាត់តែងតែផ្ដល់គំនិតល្អៗ និងជួយលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តឱ្យនាងជានិច្ច មិនបោះបង់នាងចោល មិនទុកឱ្យនាងលំបាកតែម្នាក់ឯងដែរ។
ពេលខ្លះគូជីវិតដែលល្អ មិនមែនទាល់តែ ស្អាត សង្ហា មានទ្រព្យស្ដុកស្ដម្ភទេ តែគូដែលតែងតែនៅក្បែរគ្នាគ្រប់ពេលវេលា គេអាចមិនស្អាតសមនឹងនាង គាត់អាចមិនមែនជាអ្នកមាន តែអ្វីដែលគាត់មាន គឺគាត់បានផ្ដល់ឱ្យនាងគ្រប់យ៉ាង មិនមែនឱ្យតែស្រីស្អាត ជ្រើសរើសប្រុសចំណាស់ព្រោះតែលុយនោះទេ ពេលខ្លះ នាងអាចឈ្វេងយល់ពីគូជីវិតបានល្អ នាងក៏ឱ្យតម្លៃដល់ទឹកចិត្ត ច្រើនជាងមាសប្រាក់ ទ្រព្យធន មុខមាត់ ទ្រព្យសម្បត្តិ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ

Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer

ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង

បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ

ការណែនាំពិសេស
ក្រុង Huainan ខេត្ត Anhui៖ សេដ្ឋកិច្ចពេលយប់នៅតំបន់ទេសចរណ៍វប្បធម៌ Chunshenli មានសន្ទុះខ្លាំង

ជនដៃដល់បាញ់សម្លាប់មនុស្ស៣នាក់ និងរបួសធ្ងន់ម្នាក់ នៅខេត្តកំពត ត្រូវបានកម្លាំង អ.ហចាប់ខ្លួនបានហើយ

ឱសថ ៧ប្រភេទ ដែលជួយឱ្យគេងលក់ស្កប់ស្កល់ដោយមិនចាំបាច់ប្រើថ្នាំ

ករណីឃាតកម្មនៅខេត្តកំពត ពេលនេះស្រ្តីដែលជាភរិយាជនល្មើសនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

យោបល់ទាំងអស់ (0)
គ្មានយោបល់