
Lookingtoday
· 2024-07-16
ក្រសួងការពារជាតិ បន្តដណ្តើមមេដាយមាស ១០ គ្រឿង នៃការប្រកួតកីឡា អត្តពលកម្មជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ រយៈពេល២ថ្ងៃ
#ក្រសួងការពារជាតិ# #កីឡា# #កីឡាជាតិ#
1316
ភ្នំពេញ ៖ ក្រុមកីឡាករ -កីឡាការិនី ក្រសួងការពារជាតិ ដណ្តើមមេដាយសរុបចំនួន ១៩ គ្រឿង ខណៈក្រុមកីឡាករ-កីឡាការិនី ពោធិ៍សាត់ដណ្តើម មេដាយចំនួន ៥ គ្រឿង ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡា អត្តពលកម្មជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ ២០២៤ រយៈពេល ២ថ្ងៃ ការប្រកួតរៀបចំ ដោយឡើងសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រចិត្ត ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។
ក្រុមកីឡាករ- កីឡាការិនីក្រសួងការពារជាតិ ដណ្តើមមេដាយមាស ១០ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ៤គ្រឿង ក្រុមកីឡាករ -កីឡាការិនីពោធិ៍សាត់ ដណ្តើមមេដាយមាស ១ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង ក្រុមកីឡាករ-កីឡាការិនីរ៉ាន់នីង ក្លិបដណ្តើមមេដាយមាស ១ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីព្រៃវែងដណ្តើមមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង ចំណែកក្រុមកីឡាករ-កីឡាការិនី ក្រសួងមហាផ្ទៃដណ្តើមមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង ក្រុមកីឡាករ-កីឡាការិនី ខេត្តស្វាយរៀងដណ្តើមមេដាយប្រាក់ចំនួន ១ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីកំពង់ធំ ដណ្តើមមេដាយសំរិទ្ធចំនួន ២ គ្រឿងដូចគ្នា ខណៈក្រុមកីឡាករ-កីឡាការិនីខេត្តកណ្តាល ដណ្តើមមេដាយសំរិទ្ធចំនួន ១ គ្រឿង ។
ព្រឹត្តិការណ៍ការប្រកួតកីឡា អត្តពលកម្មជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ ២០២៤ នៅបើកឆាតដំបូង ការប្រកួតរៀបចំដោយឡើង សហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រចិត្ត ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីលានចំនួន ២ គឺពហុកីឡដ្ឋានជាតិអូឡាំពិក និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ៕ ដោយ៖លី ភីលីព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស

ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក

អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ

មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់

ការណែនាំពិសេស
ចិន ផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ក្រោយរងផលប៉ះពាល់ដោយការឈ្លានពានរបស់ថៃ

ជំងឺខ្លាញ់រុំថ្លើម គឺជាហានិភ័យនៃជំងឺមហារីកថ្លើម

សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន

city walkនៅទីក្រុងHarbin

យោបល់ទាំងអស់ (2)
Chanborey Paypal
· 2024-07-16
ok
អូនតា លេខកូដ63230368
· 2024-07-16
😍😍😍
- 1
ទៅកាន់