
TNAOT News
· 2024-07-17
គិតត្រឹមថ្ងៃនេះមិនទាន់រកឃើញឧទ្ធម្ភាគចក្រ និងអាកាសយានិកដែលបានបាត់ខ្លួនទេ
#ក្រសួងការពារជាតិ# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#
5224
មកទល់ពេលនេះគឺជាថ្ងៃទី៥ហើយ ដែលកម្លាំងចម្រុះកំពុងបន្តបេសកកម្មយ៉ាងសកម្មក្នុងការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ដាននៅតំបន់ជួរភ្នំក្រវាញ ទោះបីជាអាកាសធាតុនៅតំបន់នោះ កំពុងបង្កការលំបាកយ៉ាងណាក៏ដោយ។ នេះបើតាមការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅលើបណ្តាញផ្សព្វផ្សាយសង្គម នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ។
ក្នុងបេសកកម្មនេះដែរ មានកងកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩ និងកងពលតូចលេខ៧០ សមត្ថកិច្ច អាជ្ញាធរខេត្តពោធិ៍សាត់ កំពុងចេញកម្លាំងជាច្រើន និងយ៉ាងសកម្មក្នុងការរុករកឧទ្ធម្ភាគចក្រមួយគ្រឿងនេះ ដោយមានការសន្និដ្ឋានជាបណ្តោះអាសន្នថា ឧទ្ធម្ភាគចក្រនេះ អាចនឹងបាត់ដានត្រឹមជើងភ្នំខ្មោច ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។
គួររម្លឹកផងដែរថា បើតាមប្រភពព័ត៌មានពីក្រសួងការពារជាតិ តាមរយៈកងទ័ពជើងអាកាសបានបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង កាលពីថ្ងៃទី១២ កក្កដា គឺជាជើងហោះហើរដឹកនាំដោយ លោក ស៊ុន ផល្លា ប្រធានក្រុម និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក។ តាមរយៈលិខិតស្ដីពីផែនការហោះហើរ របស់កងទ័ពអាកាសនៃក្រសួងការពារជាតិ លេខ៤១៧ /២៤ ដែលបានចែកចាយជាសាធារណៈ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រZ9 លេខ MH912 ត្រូវមានជើងហោះហើរពីភ្នំពេញ-ថ្មដារ-ពោធិ៍សាតិ-ភ្នំពេញ ក្នុងភារកិច្ចហ្វឹកហ្វឺនផ្លូវឆ្ងាយឱ្យអាកាសយានិក ដែលចេញដំណើរពីម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១២កក្កដា និងត្រូវវិលត្រឡប់មកវិញ នៅម៉ោង១៤ រសៀលក្នុងថ្ងៃដដែល៕ ប្រែសម្រួលដោយ៖ Puthseyha
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អង្គការសហប្រជាជាតិជំរុញឱ្យមានការស៊ើបអង្កេតលើការតវ៉ារបស់ប្រជាជនឥណ្ឌូណេស៊ីដែលបណ្តាលឲ្យមានមនុស្សស្លាប់

ស្នេហាមិនមែនជាការបង្ខំ

តើអ្វីទៅជា «ទឹកដោះគោជូរក្រិក» មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

ការស្វែងយល់ពីប្រទេសចិន - កម្មវិធីការប្រគំតន្ត្រីស៊ីមហ្វូនីនិងរឿងនិទានមិត្តភាពរវាងប្រជាជននិងប្រជាជនចិន-អាមេរិកបានប្រារព្ធឡើងដោយជោគជ័យនៅស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងញូវយ៉ក

យោបល់ទាំងអស់ (3)
Baek Seung Jo
· 2024-07-19
😟
អូនតា លេខកូដ63230368
· 2024-07-17
🙏🙏🙏🙏
ID015
· 2024-07-17
@គិតត្រឹមថ្ងៃនេះមិនទាន់រកឃើញឧទ្ធម្ភាគចក្រ និងអាកាសយានិកដែលបានបាត់ខ្លួនទេ
- 1
ទៅកាន់