
TNAOT News
· 2024-07-19
ឯកឧត្តម Wang Wenbin ជឿថាមិត្តភាពដែកថែបកម្ពុជា-ចិននឹងឆ្ពោះទៅដល់កម្រិតថ្មីមួយទៀត
#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#
4644
សម្ដេច ហ៊ុន សែន បានចាត់ទុកថា ទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ តម្រូវឱ្យប្រទេសយើងទាំងពីរនៅតែជាដៃគូដ៏ស្មោះត្រង់ជាមួយគ្នា។ នេះបើតាមជំនួបពិភាក្សាការងាររវាង សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។
ក្នុងឱកាសនោះ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា «កម្ពុជាបានរក្សាចំណងមិត្តភាពជាប្រពៃណីដ៏ល្អនេះតាំងពីថ្នាក់ដឹកនាំជំនាន់មុន ហើយថ្នាក់ថ្នមថែរក្សាទំនាក់ទំនងនេះឱ្យមានភាពរឹងមាំជារៀងរហូតមក»។
ជាមួយគ្នានោះ ឯកឧត្តម WANG Wenbin ក៏បានបង្ហាញអារម្មណ៍ថា «ពិតមានមហាកិត្តិយសដែលបានចូលជួបសម្ដែងការគួរសមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ ជាមិត្តចាស់ មិត្តល្អរបស់ប្រជាជនចិន ក៏ជាអ្នកនយោបាយដែលមានបទពិសោធន៍ច្រើន។ ខ្ញុំរៀនសូត្រច្រើនពី សម្ដេច តេជោ អំពីការអភិវឌ្ឍទំនាក់ទំនងចិននិងកម្ពុជា។ ខ្ញុំមានជំនឿនិងជឿជាក់យ៉ាងមុតមាំថា មិត្តភាពដែកថែបចិននិងកម្ពុជាមុខជានឹងឆ្ពោះទៅដល់កម្រិតថ្មីមួយទៀត»។
ជាទីបញ្ចប់ សម្តេចតេជោ ក៏បានស្នើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតចិន ពាំនាំមកការផ្ដាំផ្ញើសួរសុខទុក្ខរបស់ សម្តេច ជូនចំពោះឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជិនពីង និងថ្នាក់ដឹកនាំចិនសំខាន់ៗជាច្រើនទៀត។ សម្តេចតេជោ ប្រធានព្រឹទ្ធសភាបានជូនពរ ឯកឧត្តម WANG Wenbin ឱ្យសម្រេចបានជោគជ័យក្នុងអាណត្តិបេសកកម្មនៅកម្ពុជាផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កាត់ចិត្ត

អុញនោះ! រកឃើញផលិតផលចំនួន៤ មុខ ដែលម្ចាស់ក្រុមហ៊ុនLove Riya Live លក់ មានសារធាតុហាមឃាត់អាចបណ្ដាលឲ្យប៉ះពាល់សុខភាពអ្នកប្រេីប្រាស់ធ្ងន់ធ្ងរ

គ្រោះរញ្ជួយដីកម្រិត៥.៤រ៉ិចទ័រក្នុងប្រទេសមីយ៉ាន់ម៉ា បានអង្រួនទៅដល់ទីក្រុងបាងកកប្រទេសថៃ

គណៈកម្មការJBC ស្នើថៃរុះរើឧបករណ៍ដែលបានដាក់នៅតំបន់ទាំងឡាយចេញពីទឹកដីកម្ពុជា

យោបល់ទាំងអស់ (4)
សុខ គឹមឈួរ
· 2024-07-21
😘
ចូលចិត្តចិញ្ចឹមសត្វ
· 2024-07-19
ok
Phoung Sophek
· 2024-07-19
😍
ទូច បូយឿន
· 2024-07-19
o k
- 1
ទៅកាន់