
TNAOT News
· 2024-07-19
មនុស្សម្នាក់រងរបួស ក្នុងឧបទ្ទវហេតុផ្ទុះរោងចក្រថាមពលជីវម៉ាស នៅប្រទេសជប៉ុន
#ប្រទេសជប៉ុន# #NEW NEWS# #ឧបទ្ទវហេតុផ្ទុះរោងចក្រ# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ# #មនុស្សម្នាក់រងរបួស#
6402
យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានឲ្យដឹងថា បុរសម្នាក់បានរងរបួសបន្ទាប់ពីការផ្ទុះមួយត្រូវបានគេរាយការណ៍នៅរោងចក្រថាមពលជីវម៉ាសនៅ Ishikari, ហុកកៃដូ កាលពីព្រឹកថ្ងៃសុក្រ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកប្រទេសជប៉ុន បានឱ្យដឹងថាបុគ្គលិកម្នាក់មកពីរោងចក្រថាមពលបានទូរស័ព្ទហៅសេវាសង្គ្រោះបន្ទាន់។ ដោយមានសេចក្តីរាយការណ៍ពីសាក្សីម្នាក់ដែលបានឃើញហេតុការណ៍ បានឱ្យដឹងថាផ្នែកនៃដំបូលរចនាសម្ព័ន្ធរោងចក្របានហោះទៅលើមេឃ។ បុគ្គលិកដែលរងរបួសរលាកដៃ សន្លប់មិនដឹងខ្លួន អំឡុងពេលបញ្ជូនទៅមន្ទីរពេទ្យ។
ក្នុងឧបទ្ទវហេតុនេះដែរ អ្នកពន្លត់អគ្គីភ័យក៏អន្តរាគមន៍នៅកន្លែងដែលផ្នែកខ្លះនៃរចនាសម្ព័ន្ធត្រូវបានខូចខាត។ ជាមួយគ្នានោះ វីដេអូពី NTV បង្ហាញពីរចនាសម្ព័ន្ធបាក់រលំមួយផ្នែក ខណៈពេលដែលកម្មករធ្វើការស្ទង់មើលការខូចខាត៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ផ្ទុះដ៏កក្រើន នៅក្នុងក្រុងគៀវ ខណៈរុស្ស៊ី បើកការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់

អ្នកប្រើប្រាស់ចំនួន ៨០,០០០នាក់ មានការត្អូញត្អែរ អំពីការបោកប្រាស់ តាមប្រព័ន្ធផ្សព្វផ្សាយ សង្គមក្នុងឆ្នាំ ២០២៣

សម្ព័ន្ធមិត្តរបស់លោក ពូទីន៖ សហភាពអឺរ៉ុប មានពុតត្បុតចំពោះការហាមប្រាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី

មេដឹកនាំក្រុមប្រទេស G7 បានមកដល់ប្រទេសអ៊ីតាលីមុនកិច្ចប្រជុំកំពូលចាប់ផ្តើមដែលអ៊ុយក្រែនបានកំណត់ជារបៀបវារៈកំពូលមួយដែរ

យោបល់ទាំងអស់ (5)
មិត្ត1000313258
· 2024-07-20
😒😒
សែម វត្តី-sem votey
· 2024-07-20
ok
ចូលចិត្តចិញ្ចឹមសត្វ
· 2024-07-19
😃😃😃😃
ID015
· 2024-07-19
@មនុស្សម្នាក់រងរបួស ក្នុងឧបទ្ទវហេតុផ្ទុះរោងចក្រថាមពលជីវម៉ាស នៅប្រទេសជប៉ុន
Sovan DeVinKPT
· 2024-07-19
💤
- 1
ទៅកាន់