
TNAOT News
· 2024-07-23
សម្ដេចតេជោអះអាងថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណផ្ដល់ប្រយោជន៍ឱ្យកម្ពុជាច្រើនជាងវៀតណាម
#សម្ដេចតេជោអះអាង# #ផ្ដល់ប្រយោជន៍ឱ្យកម្ពុជា# #NEW NEWS# #សង្គម# #តំបន់អភិវឌ្ឍន៍ត្រីកោណ# #ព័ត៌មានសង្គម#
6198
ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន អះអាងថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ ផ្ដល់ប្រយោជន៍ឱ្យកម្ពុជាច្រើនជាងវៀតណាម និងឡាវ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងដូចនេះក្នុងសារពិសេសទាក់ទងនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម នាថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២៤។
សម្តេចតេជោបញ្ចាក់ថា កម្ពុជាទទួលបានផលប្រយោជន៍ច្រើនជាងគេ ក្នុងតំបន់ត្រីកោណ តាមរយៈការផ្គត់ផ្គង់អគ្គិសនី ការដឹកទំនិញឆ្លងកាត់ទៅកាន់សមុទ្រនៅខាងវៀតណាម បញ្ហាសន្តិសុខ និងការពារជាតិ ទប់ស្កាត់ការរត់ពន្ធគ្រឿងញៀន កាប់ឈើ និងចលនាប្រដាប់អាវុធពីវៀតណាម និងឡាវ។
ក្នុងនោះ កម្ពុជាក៏នឹងទទួលបានកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល អប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ព្រមទាំងកិច្ចសហការក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ភ្លើងឆេះព្រៃនៅតាមព្រំដែនជាដើម។
តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣មានចំនួន ១៣ខេត្ត ប្រទេសវៀតណាម មានចំនួន ៥ខេត្ត ប្រទេសឡាវ មានចំនួន៤ខេត្ត និងព្រះរាជាណាចក្រកម្ពុជា មានចំនួន៤ខេត្ត ជាអាទិ៍៖ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ តំបន់អភិឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣ ជាតំបន់ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។
តំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) ដើរតួនាទីយុទ្ធសាស្ត្រជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរ ក្នុងការតភ្ជាប់តំបន់របស់យើងឱ្យទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគគាំទ្រដល់បណ្តាញផលិតកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នៅក្នុងមហាអនុតំបន់៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សូមអនុមោទនាពីធីបុណ្យចូលព្រះវស្សា

ហេងៗលាភធំពាក់កណ្ដាលឆ្នាំ! សម្រាប់អ្នកឆ្នាំទាំង ៣ នេះ ផ្កាយសំណាងរះចំដួងជតារាសី ជោគជ័យខ្លាំងលើវិស័យហិរញ្ញវត្ថុ និងអាជីពការងារ

ម្ចាស់ឆ្នាំទាំង ៣ រាសីមានពន្លឺឡើងវិញហើយ នៅ ឆ្នាំក្រោយអាចទិញឡាន ទិញផ្ទះបាន

ជើងលេខល្អណាស់! ម្ចាស់ឆ្នាំទាំង ៣ រាសីចាប់ផ្ដើមឡើងហើយ ក្នុងរយៈពេល ៥ ខែពេញមុនដាច់ឆ្នាំនេះ

យោបល់ទាំងអស់ (12)
សៀវអិញ
· 2024-07-25
ហេតុអ្វី
មិត្ត1000242104
· 2024-07-24
ជិតរលាយហើយ
ចូលចិត្តចិញ្ចឹមសត្វ
· 2024-07-24
😘😘😘😘
កូដណែនាំ 47349677
· 2024-07-24
👍👍👍
Nhek Sotheara Love
· 2024-07-24
បើយើងបានប្រយោជន៍ច្រើនជាងឡាវនិងវៀតណាមនោះមិនអីទេតែខ្លាចថ្ងៃទៅមុខវាមិនដូចយើងគិត
Nhen term 1992
· 2024-07-24
ជាទូទៅកម្ពុជាមិនដែលទទលប្រយោជន៍ច្រើនជាងវៀតណាមទេ
មិត្ត548681320Rong Saloeut
· 2024-07-24
ចុះអាស៊ាន មានតម្លៃដែរឬទេពេលនេះ?
មិត្ត548681320Rong Saloeut
· 2024-07-24
មនុស្សប្រទេសណាច្រេីនជាង?
陈宝平
· 2024-07-23
tofu
កូដណែនាំ 91815366
· 2024-07-23
👍👍👍
អូនតា លេខកូដ63230368
· 2024-07-23
👌👌👌
ID015
· 2024-07-23
@សម្ដេចតេជោអះអាងថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណផ្ដល់ប្រយោជន៍ឱ្យកម្ពុជាច្រើនជាងវៀតណាម
- 1
ទៅកាន់