
Cambo-China
· 2024-07-25
ក្រសួងការងារ និងក្រុមហ៊ុនចិន ស្វែងរកកិច្ចសហការដើម្បីបង្កើនផលិតភាពការងារ
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
4110
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនបច្ចេកវិទ្យាYalongស្វែងរកកិច្ចសហការដើម្បីបង្កើនផលិតភាពការងារតាមរយៈការបំពាក់បច្ចេកវិទ្យាទំនើបលើការបណ្តុះបណ្តាលជំនាញ និងកសាងធនធានមនុស្សកម្ពុជាលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងបរិបទបច្ចេកវិទ្យាទំនើបដើម្បីផលិតធនធានមនុស្សកម្ពុជាឱ្យមានផលិតភាពការងារខ្ពស់ដែលជាផ្នែកការទាក់ទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា។ នេះបើតាមជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Chen JiQuan ប្រធានក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd។
ក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ពីភាពចាំបាច់នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើបដើម្បីឱ្យពលរដ្ឋកម្ពុជា មានជំនាញជាក់លាក់ពិតប្រាកដ និងស្របទៅតាមការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្នដែលជាគន្លឹះយ៉ាងសំខាន់ក្នុងការបង្កើនផលិតភាពនៃកម្លាំងពលកម្មកម្ពុជាក្នុងទីផ្សារ និងជាការប្រែក្លាយឱ្យកម្ពុជាក្លាយជាគោលដៅដ៏ទាក់ទាញនៃការវិនិយោគបន្ថែមទៀតពីសំណាក់វិនិយោគិនបរទេស។
ជាការឆ្លើយតប លោក Chen JiQuan ក៏បានគាំទ្រចំពោះឆន្ទៈនៃការធ្វើទំនើបកម្មរបស់ក្រសួងការងារដើម្បីបង្កើនផលិតភាពការងារជូនប្រជាពលរដ្ឋកម្ពុជាឱ្យស្របទៅនឹងតម្រូវការទីផ្សារដែលផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយដែលជាគន្លឹះក្នុងការទាក់ទាញវិនិយោគិន។
យ៉ាងណាក៏ដោយ ដើម្បីឈានដល់កិច្ចសហការជាផ្លែផ្កា ភាគីទាំងពីរបានឯកភាពក្នុងការសិក្សា និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតដើម្បីជំរុញលើការពង្រឹងសមត្ថភាពលើការកសាងធនធានមនុស្សកម្ពុជាឱ្យមានផលិតភាពកាន់តែខ្ពស់តាមរយៈបច្ចេកវិទ្យាទំនើបផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ានឆ្នាំ ២០២៣ បានបើកនៅប្រទេសចិន

ភាពរស់រវើកនៃជនបទរបស់ចិនក្នុងក្រសែភ្នែកយុវជនកម្ពុជា

【វីដេអូ】ចិន និងអាស៊ានកំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការថាមពលបៃតង

គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង សិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា

យោបល់ទាំងអស់ (4)
Baek Seung Jo
· 2024-08-05
😮
លី ផានី
· 2024-07-26
😍
សែម វត្តី-sem votey
· 2024-07-25
ok
អូនតា លេខកូដ63230368
· 2024-07-25
👌👌👌
- 1
ទៅកាន់