
TNAOT News
· 2024-07-30
ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង មកបំពេញទស្សនកិច្ចនៅកម្ពុជា
#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#
6643
ឯកឧត្តម John Lee ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង និងគណៈប្រតិភូ ក្នុងការដំណើរអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ដោយឯកឧត្តម ហឿន សំនៀង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Wang WenBin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចរយៈពេល ០២ថ្ងៃនេះ ឯកឧត្តមប្រធានប្រតិបត្តិ តំបន់រដ្ឋបាលពិសេសហុងកុង នឹងដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរ និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏នឹងទទួលជួបជាមួយគណ:ប្រតិភូ សំដៅដល់ការទាក់ទាញ និងពង្រីកឱកាសវិនិយោគនៅកម្ពុជាផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (3)
Mab D A Vid
· 08-10
join
បា៊ន គឹមហឿង
· 2024-08-01
Ok
ID015
· 2024-07-31
@ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង មកបំពេញទស្សនកិច្ចនៅកម្ពុជា
- 1
ទៅកាន់