
Lookingtoday
· 2024-07-31
គួរស្លៀកពាក់ បែបណាដើម្បី ឲ្យសក្តិសមនឹងរូបរាង?
#ចំណេះដឹង# #ចំណេះដឹងទូទៅ# #ការស្លៀកពាក់#
65
មិនត្រឹមតែ តារាម៉ូដែល សិល្បៈករ និងតារាចំរៀងនៅលើគ្របទស្សនាវដ្តីផ្សេងៗនោះទេ ស្ត្រីទាំងឡាយនៅលើលោកនេះសុទ្ធតែមានភាពស្រស់ស្អាតដូចគ្នា។ ហេតុផលមួយដែលស្ត្រីទាំងអស់មានសម្រស់ស្រស់ស្អាតដូចគ្នា គឺដោយសារ តែពួកគេទាំងអស់នោះមានរូបរាងនឹងទំហំខុសគ្នា។
នៅលើលោកនេះគ្នានស្ត្រីណាម្នាក់មានរូបរាងដូចគ្នាទាំងអស់នោះទេ ស្រី្តម្នាក់ៗតែងតែមានលក្ខណៈពិសេសរៀងៗខ្លួន។ដោយសារតែមូលហេតុនេះហើយទើប ស្ត្រីភាគច្រើន ចង់ឲ្យអ្នកដទៃមើលមកថាខ្លួនគេមានភាពស្រស់ស្អាតដាច់គេ។វិធីដែលអាចជួយឲ្យអ្នកមានភាពស្រស់ស្អាតបាននោះ គឺ ត្រូវស្លៀកពាក់ឲ្យសិក្តសម នឹងដងខ្លួនរបស់អ្នក។ រាងមូល
១ ត្រូវរកទិញអាវ ដែលសិក្តសមនឹងអ្នកនៅកន្លែងដើមទ្រូង។ ជឿជាក់ថា ពេលដែលអ្នកពាក់ទៅ មិនរលុងពេក បន្ទាប់មកជ្រើសរើសរើសអាវក្រៅដែល មានកបើកវែង។
២ ជៀសវាង អាវដែលមានចង្កេះនៅត្រងពាក់កណ្តាលពោះ និង អាវពន្លាត់ក។ អ្នកគួរតែជ្រើសយកអាវដែលមានករាងជាអក្សរ Vទើបសិក្តសមជាង។ មួយវិញទៀតអ្នកគួរតែពាក់អាវដែលមានពណ៌រាងស្រស់បន្តិច។
៣ ស្លៀកខោ និង សំពត់ដែលមានពណ៌ស្រអាប់បន្តិច ដូចជាពណ៌ខ្មៅជាដើម។ រាងតូចលើធំក្រោម
១ ពាក់សម្លៀកបំពាក់ណាដែលមានពណ៌ខ្មៅ ដែលវាអាចធ្វើអ្នកមើលទៅមានរាងស្លីម។
២ ជ្រើសសម្លៀកបំពាក់ណាដែលមាន ក្រលា ឬ ឆ្នូតៗ នឹងលាយពណ៌គ្នា។ អ្នកគួរតែជ្រើសរើសរក សំពត់ និង រ៉ូបណាដែលវែងក្រោមជង្គង់។ក៏ប៉ុន្តែជៀសវាងកុំឲ្យរលុងពេក។
៣ ខោដែលមើលទៅសិក្តសមបំផុតសំរាប់ស្រ្តីដែលមានរាងដូចផ្លែសារី គឺខោណាដែលអត់មានហោប៉ៅ ព្រោះថាខោមានហោប៉ៅនេះអាចធ្វើឲ្យត្រគាគរបស់អ្នកមើលទៅកាន់តែធំ។
ដោយ៖ ហង្ស សុបញ្ញា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស

ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក

អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ

មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់

យោបល់ទាំងអស់ (0)
គ្មានយោបល់