
TNAOT News
· 2024-08-02
នារីម្នាក់ត្រូវបុរសមិនស្គាល់មុខគំរាមចាក់សម្លាប់ដល់ក្នុងផ្ទះ
#ខេត្តតាកែវ# #NEW NEWS# #ភូមិព្រហ៊ូត# #សង្គម# #ព័ត៌មានសង្គម# #ចាក់សម្លាប់#
6383
មហាជននិយមលេងបណ្តាញសង្គមភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញនារីរូបស្រស់ម្នាក់មានគណនីឈ្មោះ Nhem Raksmey រស់នៅក្នុងភូមិព្រហ៊ូត ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បានបង្ហោះសារ អមជាមួយរូបភាពប៉ុន្មានសន្លឹកដោយទម្លាយពីភិនភាគរបស់បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូលចាប់ និងគម្រាមចាក់សម្លាប់នាងដល់ក្នុងផ្ទះ។
ទាក់ទិននឹងរឿងនេះ ម្ចាស់គណនីខាងលើបានបង្ហោះសាររៀបរាប់នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នេះយ៉ាងដូច្នេះថា៖ «សូមបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នខ្លួនផង ព្រោះកាលពីម្សិលមិញ ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៤ ប្រហែលជាម៉ោង១០ ជាងព្រឹក ខ្ញុំបានជួបរឿងដែលនឹកស្មានមិនដល់ដែលគួរឱ្យខ្លាច មានបុរសម្នាក់មានភិនភាគដូចក្នុងរូបភាព មានរាងស្ដើង ខ្ពស់ សម្បុរសណ្ដែកបាយ ពាក់ម៉ាស់ អាវក្រៅរូតដៃវែង ពណ៌ខ្មៅលាយខៀវ ជិះម៉ូតូអាសង់ ស៊េរី ០១៦ មានកន្រ្តកមុខ បានធ្វើសកម្មភាពចូលក្នុងផ្ទះខ្ញុំដោយនិយាយឆរបែបលេងសើច ហើយពេលមានឱកាសឃើញខ្ញុំនៅម្នាក់ឯង វាបានចូលចាប់ និងគំរាមចាក់សម្លាប់ខ្ញុំដល់ក្នុងផ្ទះ ប្រហែលមានគោលបំណងរកលុយ»។
ម្ចាស់គណនីខាងលើបានបន្តទៀតថា៖ «តែបានគុណបុណ្យជួយ ខ្ញុំបានរើបម្រាស់យកដៃវាចេញពីមាត់ រួចក៏បានស្រែកឱ្យបងប្រុសនៅជិតខាងមកជួយទាន់ ហើយវាក៏ឡើងជិះម៉ូតូរត់ចេញទៅផ្លូវកើត តាមរកមិនឃើញឡើយ ដោយបន្សល់ទុកវត្ថុតាងមានមួកការពារ កាំបិត និងស្បែកជើងមួយគូ»។ នារីស្រស់ស្អាតរូបនេះបានបញ្ជាក់ថាករណីនេះមិនទាន់បានបាត់បង់អ្វីឡើយ គ្រាន់តែរបួសបន្តិចបន្តួចតែប៉ុណ្ណោះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (2)
VannyTK
· 2024-08-03
👍👍👍
បា៊ន គឹមហឿង
· 2024-08-03
Ok
- 1
ទៅកាន់