បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2024-09-20

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤

#Gumball 3000# #The Kanitha Show# #ឯកឧត្តម ហួត ហាក់# #ព្រឹត្តិការណ៍សំខាន់ៗ# #សង្គម# #ព័ត៌មានសង្គម#

6572

សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. លទ្ធផលបោះឆ្នោតផ្លាស់ប្តូរតំណែងរវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងក្រសួងអធិការកិច្ច

សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នាថ្ងៃនេះ មានរបៀបវារៈតែមួយគឺ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំនួន២រូប។ ក្រោយការបោះឆ្នោតលទ្ធផល គឺទទួលបាន ១០៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល ដោយយល់ព្រមឲ្យ ឯកឧត្តម ហួត ហាក់ កាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ខណៈឯកឧត្តម សុខ សូកេន ប្តូរមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញផងដែរ។

២. The Kanitha Show បញ្ជាក់ពីទស្សនៈមិនពេញចិត្តចំពោះការរៀបចំព្រឹត្តិការណ៍ Gumball 3000

ជុំវិញការរៀបចំព្រឹត្តិការណ៍ Gumball 3000 នេះដែរ The Kanitha Show ក៏បានបង្ហាញទស្សនៈផ្ទាល់ខ្លួនមិនពេញចិត្ត ហើយក្រោយមកថ្មីៗនេះ អ្នកនាងក៏បានបញ្ចេញវីដេអូមួយឆ្លើយតបទៅកាន់សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយលើកឡើងទស្សនៈផ្ទាល់ខ្លួនថា៖ «ខ្ញុំបានបញ្ចេញទស្សនៈមិនពេញចិត្ត មិនបានន័យថាខ្ញុំប្រឆាំងនោះទេ។ ជាក់ស្តែងការដឹកនាំប្រទេសកម្ពុជា នៅតែសម្តេចធិបតីមានសិទ្ធអំណាចធំជាងគេក្នុងការកាន់ចង្កូតដឹកនាំប្រទេសកម្ពុជាឲ្យឈានទៅរកភាពរីកចំរើនដូចប្រទេសដទៃទៀតដែរ»។ ជាមួយគ្នានោះ The Kanitha Show ក៏បានលើកទឹកចិត្តដល់ប្រជាជនខ្មែរត្រូវនិយាយដោយមានមនសិការ ត្រូវហ៊ាននិយាយការពិត ឬទុក្ខកង្វល់ចេញពីចិត្ត ទោះបីគេយល់ស្របឬមិនយល់ស្របក៏ដោយ តែដាច់ខាតកុំលាបពណ៌រដ្ឋាភិបាលឲ្យសោះ។  

៣. អាជីវករលក់ដូរក្នុងផ្សារត្អូញត្អែរ ខណៈអតិថិជនងាកមកទិញអនឡាញ ច្រើនជាងដើរផ្សារ

បងប្រុសម្នាក់បានយកវីដេអូមួយមកចែកចាយបន្តព្រមទាំងលើកបែបនេះថា៖ « ដើរផ្សារផងបងប្អូនកុំគិតតែទិញអនឡាញពេកមើលពួកខ្ញុំអ្នកលក់នៅផ្សារផង រាល់ថ្ងៃនេះងាប់តែអ្នកលក់ដូរនៅផ្សារទេពេលខ្លះមិនកៅឆាយ៣ ទៅ៤ថ្ងៃក៏មាន តូបជួលគេផងជីវភាពផង ថ្លៃសាលាកូនផ្សេងៗគ្នារស់ម៉េច?គ្រប់ផ្សារនៅទីក្រុងភ្នំពេញមិនថាផ្សារទំនើបរឺផ្សារធម្មតាស្ងាត់ភ្ញៀវគ្រប់ទីកន្លែង សូមបងប្អូនជួយពួកខ្ញុំជាអ្នកផ្សារផង ជួយដើរផ្សារអោយច្រើនៗមក»។

៤. អត្ថន័យនៃឯកសណ្ឋានប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី»

សម្រាប់ឯកសណ្ឋានក្នុងការប្រកួត គឺតម្រូវឱ្យបេក្ខភាពប្រឡងស្លៀកខោខ្លី ដែលរចនាឡើងយ៉ាងពិសេសដូចក្បិន និងមានបង្កប់អត្ថន័យដូចតទៅ៖ ក្បាច់ផ្កាច័ន្ទន៍៖ តំណាងឱ្យសិល្បៈ វប្បធម៌សម្បូរបែបរបស់ជនជាតិខ្មែរ ជាពិសេស គឺមានទំនាក់ទំនងទៅនឹងរឿងព្រេង របស់ព្រះថោង នាងនាគ ដែលក្រឡាគោមរបស់ផ្កាច័ន្ទន៍គឺ ប្រៀបបីដូចជាស្រការនាគ ។ ដូច្នេះហើយយើងសង្កេតឃើញថា រាល់ចម្លាក់មេទ័ព ឬអ្នកចម្បាំងសម័យបុរាណ តែងមានលម្អផ្កាច័ន្ទន៍ នៅលើអាវ ក្បិន អាវក្រោះ ឬលើយុទ្ធោបករណ៍ជាដើម។ ចំណែកខោក្បិន៖ ជារចនាបទទំនើបកម្មមួយ ដើម្បីឱ្យសមស្របទៅតាមតម្រូវការប្រើប្រាស់ សម្រួលដល់ការប្រកួត និងកាលៈទេសៈបច្ចុប្បន្ន។

៥​. ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

៦. អ្នកគាំទ្រនៅតែលើកទឹកចិត្ត ត្បិតបេក្ខនារី Miss Planet Cambodia 2024 ម្នាក់ ឆ្លើយសំណួរមិនបានល្អ

បណ្ដាអ្នកគាំទ្រវិស័យបវរកញ្ញា កំពុងតែផ្ទុះការវែកញែក ព្រមទាំងលាយឡំនិងពាក្យរិះគន់ ខណៈបេក្ខនារីប្រលង Miss Planet Cambodia 2024 ម្នាក់ គឺកញ្ញា Ny Phalla តំណាងឲ្យខេត្តកំពង់ធំ បានឆ្លើយសំណួរដោយមានភាពភិតភ័យធ្វើឲ្យភ្លេចភ្លាំង និងនិយាយមិនត្រូវពាក្យជាដើម។

៧. លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមក្នុង ពិធីបើកពិព័រពណ៍អាពាហ៍ពិពាហ៍ឆ្នាំ២០២៤

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមក្នុង ពិធីបើកពិព័រពណ៍អាពាហ៍ពិពាហ៍ឆ្នាំ២០២៤ នៅ ដឺ ព្រៀមៀ សេនធ័រ សែនសុខ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤

៨. កញ្ញា សាឡា​ត់ ស្រី​ឡា​ង ចេញមុខទទួលស្គាល់កំហុស​រឿងជំពាក់ប្រាក់គេ ២០០ដុល្លារ​

តារា​សម្តែង សាឡា​ត់ ស្រី​ឡា​ង បាន​ចេញ​មុខ​ទទួលស្គាល់កំហុស និង​បាន​ទូទាត់​សង​ប្រាក់​ជំពាក់រួចរាល់ បន្ទាប់​ពី​មាន​ស្ត្រីម្នាក់​បាន​ទម្លាយ​រឿង​រ៉ាង​ដែលកញ្ញា​ខ្ចីប្រាក់​ប្រមាណ ​២០០​ដុល្លារ ហើយ​គេចវេស​មិន​ព្រម​សងប្រមាណ២ខែកន្លងមកហើយ។

៩. បុរសជនជាតិចិនចិត្តខ្លាំង ខឹងប្រពន្ធខ្មែរសុំលែង បើក​ឡាន​ទម្លាក់​​ចូលទឹ​ក​ប្រូង

បុរសជនជាតិចិនចិត្តខ្លាំង ខឹងប្រពន្ធខ្មែរសុំលែង បើក​ឡាន​ទម្លាក់​​ចូលទឹ​ក​ប្រូង សំណាងល្អ​ណាស់ អាច​រួច​ផុត​ពី​គ្រោះថ្នាក់​អាយុ​ដល់​ជីវិត។ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៩ កញ្ញា ២០២៤ ស្ថិត​នៅ​ផ្លូវ​ខាងលិច​ស្ពាន​ប៉ូ​រី​ស៊ូ​យ ចំណុច​ភូមិ​ត្រពាំង​ពោន ឃុំ​បន្ទាយមាស​ខាងកើត ស្រុក​បន្ទាយមាស ខេត្តកំពត។

១០. ទិដ្ឋភាពភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរពេលភ្លៀងធ្លាក់

ទោះបីជាមានភ្លៀងធ្លាក់ក៏មិនមែនជាឧបសគ្គសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនារមណីយដ្ឋានអង្គរនោះឡើយ ព្រោះសម្រស់ប្រាសាទស្រស់ស្អាតម្យ៉ាង ដែលកម្រនឹងបានឃើញផ្ទាល់ភ្នែកបែបនេះ។ អាជ្ញាធរជាតិអប្សរា សូមសំណូមពរដល់ទេសចរជាតិ និងអន្តរជាតិ ទស្សនានៅរដូវភ្លៀងធ្លាក់ដោយប្រុងប្រយ័ត្ន ចៀសវាងគ្រោះថ្នាក់ដោយប្រការផ្សេងៗ។​

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (6)

មិត្ត1000316877

· 2024-09-22

u

មិត្ត1000316877

· 2024-09-22

u😉

NONA 66044411

· 2024-09-21

😍😘

Soona Pich

· 2024-09-21

🤔

Channa Bmc

· 2024-09-20

😘😘

មិត្ត1000042124

· 2024-09-20

👍🙏😍

  • 1
ទៅកាន់