
Cambo-China
· 2024-09-25
ភាគីកម្ពុជា-ចិន ពិភាក្សាយ៉ាងស៊ីជម្រៅនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
3469
ឆ្លៀតក្នុងឱកាសនៃការចូលរួមបើកពិព័រណ៍ចិន-អាស៊ាន លើកទី២១ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ding Xuexiang ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងឯកឧត្តមឧបនាយករដ្ឋមន្រ្តីចិន បានធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយក្នុងនោះរួមមាន វិស័យនយោបាយ សេដ្ឋកិច្ច កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ព្រមទាំឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះបន្ថែមទៀត សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់។
ភាគីទាំងពីរក៏បានពិភាក្សាលើការលើកកម្ពស់ សហប្រតិបត្តិការសេដ្ឋកិច្ច ដោយលើកកម្ពស់ការនាំចេញផលិតផលមួយចំនួនពីកម្ពុជាទៅចិន ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងថាមពលកកើតឡើងវិញក្នុងប្រទេសកម្ពុជា និងការពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាពិសេសរវាងយុវជននៃប្រទេសទាំងពីរ សម្រាប់ជាការរួមចំណែកពង្រឹងចំណងមិត្តភាពយូរអង្វែងនៃប្រទេសទាំងពីរ។
ក្នុងឱកាសនោះ ឯកឧត្តម Ding Xuexiang បានលើកឡើងថា កម្ពុជា និងចិន គឺជាមិត្តដែកថែបដែលមិនអាចបំបែកបំបាក់បាន ហើយរដ្ឋាភិបាលចិនតែងតែចាត់ទុកកម្ពុជាជាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ហើយក៏បានត្រៀមខ្លួនសម្រាប់បន្តគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។
ទន្ទឹមនោះ ឯកឧត្តមឧប វង្សី វិស្សុត បាននាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំនៃរដ្ឋាភិបាលចិន និងបានវាយតម្លៃខ្ពស់ដល់រដ្ឋាភិបាលចិន ដែលបានរៀបចំពិព័រណ៍ចិន-អាស៊ានជាប្រចាំចាប់តាំងពីឆ្នាំ២០០៤ ដែលកម្មវិធីនេះបានក្លាយជាវេទិកាយ៉ាងសំខាន់ សម្រាប់ជំរុញការវិនិយោគ ពាណិជ្ជកម្ម និងសមាហរណកម្មក្នុងតំបន់ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាព ស្ថិរភាព និងសន្តិភាពក្នុងតំបន់ ក្នុងបរិការណ៍ដែលពិភពលោកកំពុងជួបប្រឈមនឹងបញ្ហា និងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបានជួយទ្រទ្រង់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាលើគ្រប់វិស័យ ពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ថាមពល, សុខាភិបាល, ប្រព័ន្ធស្រោចស្រព, អបរំ, កសិកម្ម ។ល៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង

ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត

លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី

ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ

យោបល់ទាំងអស់ (7)
ផ្លយយយ
· 2024-09-25
👍
BJ TJmv
· 2024-09-25
fc
សែម វត្តី-sem votey
· 2024-09-25
ok
អូនតា លេខកូដ63230368
· 2024-09-25
😯😯😯
- 1
ទៅកាន់