
TNAOT News
· 2024-10-30
អគ្គនាយកអន្តោប្រវេសន៍ បណ្តេញជនជាតិវៀតណាមចំនួន ២៦នាក់ ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់
#NEW NEWS# #អគ្គនាយកអន្តោប្រវេសន៍# #ជនជាតិវៀតណាម# #សង្គម# #ព័ត៌មានសង្គម#
6233
អគ្គនាយកអន្តោប្រវេសន៍ បណ្តេញជនជាតិវៀតណាមសរុបចំនួន ២៦នាក់ ចេញពីកម្ពុជាតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធនឹងករណី មានអាកប្បកិរិយាធ្វើឱ្យខូចប្រយោជន៍ សណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម គ្រឿងញៀនប្រព្រឹត្តនៅប្រទេសវៀតណាម និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។
ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំង ឯកឧត្តម សន្តិបណ្ឌិត និង ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។
ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្វាយរៀង និងរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កម្លាំងជំនាញចុះត្រួតពិនិត្យទីតាំងលក់ទំនិញចាប់ហួយមួយកន្លែង រកឃើញមានបង្កប់លក់បារីអេឡិចត្រូនិច

ហ្វីលីពីន ប្រកាសផ្អាកការនាំចូលអង្ករពីប្រទេសថៃ រយៈពេល៦០ថ្ងៃ

គម្រោងអភិវឌ្ឍន៍ធំៗ០២ កំពុងបង្ហាញសក្តានុពលក្រុងព្រះសីហនុជាទីតាំងទាក់ទាញ វិនិយោគគិនជាតិ និងអន្តរជាតិ

អុញនោះ! រកឃើញផលិតផលចំនួន៤ មុខ ដែលម្ចាស់ក្រុមហ៊ុនLove Riya Live លក់ មានសារធាតុហាមឃាត់អាចបណ្ដាលឲ្យប៉ះពាល់សុខភាពអ្នកប្រេីប្រាស់ធ្ងន់ធ្ងរ

យោបល់ទាំងអស់ (0)