TNAOT News

· 2024-11-22

និស្សិតម្នាក់ដែលមកទទួលសញ្ញាបត្រហើយបាត់ម៉ូតូ ត្រូវបានឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបត្ថម្ភម៉ូតូ និងថវិកាមួយចំនួន

#និស្សិត# #បាត់ម៉ូតូ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា#

3855

និស្សិតម្នាក់នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមកទទួលសញ្ញាប័ត្រហើយបានបាត់ម៉ូតូកាលពីម្សិលមិញ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ឧបត្ថម្ភម៉ូតូ ១គ្រឿង និងថវិកាមួយចំនួន។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានជួបសំណេះសំណាលជាមួយនិស្សិតឈ្មោះ ហេង គឹមហុង និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមគ្រួសារ ករណីបាត់ម៉ូតូ ចំនួន ១គ្រឿង កាលពីម្សិលមិញនេះ។និស្សិត ហេង គឹមហុង មានទីលំនៅខេត្តរតនគិរី បានបាត់ម៉ូតូ ១គ្រឿង ក្នុងឱកាសចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ដើម្បីជួយសម្របសម្រួលដល់ការធ្វើដំណើររបស់និស្សិតរូបនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានឧបត្ថម្ភម៉ូតូ ចំនួន ១គ្រឿង និងថវិកាមួយចំនួន ជូនដល់ប្អូនប្រុស និងក្រុមគ្រួសារផងដែរ៕

សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)