
Cambo-China
· 2024-11-27
អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុនចិនបង្កើតកំពង់ផែនៅលើទឹកដីតាកែវ
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
2867
នៅក្នុងដំណើរទស្សនៈកិច្ចនៅប្រទេសចិននិងបានជួបជាមួយក្រុមអ្នកវិនិយោគចិន អភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានស្នើទៅដល់ក្រុមហ៊ុន Hangxaio Steel Structure របស់ចិន ឲ្យមកសិក្សា និងបណ្តាក់ទុកវិនិយោគកំពង់ផែនៅលើទឹកដីខេត្តតាកែវ នៅជាប់នឹងព្រែកជីកហ្វូណនតេជោ។
ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុន Hangxaio Stell Structure នៅទីក្រុងសៀងហៃ ប្រទេសចិន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង បានលើកឡើងអំពីសក្ដានុពលសំខាន់ៗរបស់ខេត្តតាកែវទៅកាន់តំណាងក្រុមហ៊ុន Hangxaio Steel Structure ដោយបច្ចុប្បន្នខេត្តតាកែវ មានផ្លូវដឹកជញ្ជូនតាមផ្លូវគោក ផ្លូវដែកនិងផ្លូវអាកាស។
ឯកឧត្តមបន្តទៀតថា ប្រសិនបើក្រុមហ៊ុនចិនចង់បង្កើតកំពុងផែគួរតែមកបង្កើតកំពង់ផែនៅតាមបណ្ដោយព្រែកជីកហ្វូណន ព្រោះព្រែកជីកហ្វូណននេះក៏មានការរួមចំណែកពីរដ្ឋាភិបាលចិនផងដែរ ហើយឆ្លងកាត់ខេត្តតាកែវចំនួន ៥៧គីឡូម៉ែត្រ។ ការបង្កើតកំពង់ផែនៅក្នុងខេត្តតាកែវជារឿងសមស្របបំផុត ព្រោះនៅខេត្តតាកែវជាចំណុចកណ្តាលមួយដែលមានរោងចក្រសហគ្រាសយ៉ាងច្រើន ដែលផលិតស្បែកជើងកាបូប។
ឯកឧត្តមអភិបាលខេត្តតាកែវក៍បានលើកឡើងពីសក្ដានុពលវិស័យកសិកម្មនៅក្នុងខេត្ត ដោយខេត្តមានផ្ទៃដីសម្រាប់បង្កបង្កើនផលចំនួនជាង២២ម៉ឺនហិចតាជាផ្ទៃដីសម្រាប់ដាំដុះដំណាំស្រូវ ក្នុងនោះទិន្នផលប្រមូលផលចន្លោះពី៤តោនទៅ៨តោនក្នុងមួយហិចតា។ កសិផលស្រូវដែលមានទំហំដ៏ច្រើនរបស់ខេត្ត មានការពិបាកក្នុងការដឹកជញ្ជូន ហើយបើមានកំពង់ផែនៅក្នុងខេត្តពិតជាបង្កលក្ខណៈងាយស្រួលក្នុងការដឹកកសិកផលចេញទៅលក់នៅក្រៅប្រទេស។
ដោយសារខេត្តតាកែវជាខេត្តដែលមានសក្ដានុពលខាងវិស័យកសិកម្ម និងការចិញ្ចឹមសត្វ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានស្នើអោយក្រុមហ៊ុនចិនចូលមកសិក្សាវិស័យចិញ្ចឹមសត្វផងដែរ ព្រោះនោះខេត្តតាកែវជាខេត្តមួយដែលមានការចិញ្ចឹមសត្វច្រើន និងជាខេត្តដែលផ្គត់ផ្គង់សាច់សត្វដល់ទីផ្សារកម្ពុជាដ៏ធំមួយផងដែរ។
ជាការឆ្លើយតប ក្រុមហ៊ុន Hangxaio Steel Structure របស់ចិន បានយល់ព្រមតាមការស្នើសុំរបស់ ភាគីខេត្តតាកែវ ហើយក្រុមហ៊ុននឹងបញ្ជូនតំណាងក្រុមហ៊ុន Hangxaio Steel Structure របស់ចិនមួយ ចុះមកទស្សនៈកិច្ចសិក្សាដោយផ្ទាល់ នៅក្នុងខេត្តតាកែវ ពិសេសតំបន់ដែលឯកឧត្តមអភិបាលខេត្ត ស្នើសុំវិនិយោគកំពង់ផែ ៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង

ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត

លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី

ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ

យោបល់ទាំងអស់ (2)
កូដណែនាំ 91815366
· 2024-11-28
👌👌👌
អូនតា លេខកូដ63230368
· 2024-11-27
👍👍👍
- 1
ទៅកាន់