
Sharer(អ្នកចែករំលែក)
· 01-27
អត្ថបទឆ្លុះបញ្ចាំង លើការអន្តរាគមន៍យោធាក្នុងទំនាក់ទំនងអន្តរជាតិ
#ព័ត៌មាន# #ព័ត៍មានអន្តរជាតិ# #អន្តរាគមន៍យោធា#
6098
អត្ថបទឆ្លុះបញ្ចាំង លើការអន្តរាគមន៍យោធាក្នុងទំនាក់ទំនងអន្តរជាតិ

(រូបភាពតំណាងក្នុងប្រទេសមីយ៉ាន់ម៉ា)
ក្នុងបញ្ហាដ៏លំបាកបំផុត មួយផ្នែកចំពោះសកម្មភាពនយោបាយអន្តរជាតិនោះគឺ ការទាក់ទងទៅនឹងដំណោះស្រាយនៃទំនាស់នៅក្នុងប្រទេសណាមួយដោយប្រើប្រាស់នូវកម្លាំងយោធា ច្បាប់ និងសិទ្ធិក្នុងការប្រើប្រាស់កម្លាំងយោធា។ ជាក់ស្តែងក្នុង ប្រទេសភូមាដែលបានកើតមាននូវបាតុកម្មរវាងប្រជាជន ជាមួយនឹងក្រុមយោធាដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់ដែលទទួលស្គាល់ដោយការបោះឆ្នោត។ ស្របជាមួយគ្នានោះដែរ មានការលើកមតិជាច្រើនអំពីការចូលរួមដោះស្រាយលើវិបត្តិភូមានេះ។ មតិមួយចំនួនបានលើកឡើងថាក្នុងនាមជារដ្ឋដែលមានទំនាក់ទំនងជាមួយភូមា ដូចជាអង្គការសហប្រជាជាតិ ឬសមាជិកអាស៊ាន គួរតែមានករណីកិច្ចក្នុងនាមជាប្រទេសសមាជិកក្នុងបណ្តារសហគមន៍អន្តរជាតិ អាចមានសិទ្ធិចូលរួមដោះស្រាយ ក្នុងន័យទប់ស្កាត់លើការគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពអន្តរជាតិ។ ផ្ទុយទៅវិញ មតិខ្លះទៀតត្រូវលើកឡើងក្នុងន័យថាមិនអាចលូកដៃចូលបានទេ ព្រោះវិបត្តិនៅភូមាជាបញ្ហាផ្ទៃក្នុងប្រទេស។ ដូច្នេះ សំណួរមួយលើកឡើងថា តើពេលណាទើបមានតួនាទីយោធាចូលមកអន្តរាគមន៍ក្នុងប្រទេសដែលកំពុងកើតមានបញ្ហាបែបនេះ?

(រូបភាពបាតុកម្មនៅប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ២០២១)
គេពិបាកក្នុងការវិនិច្ឆ័យណាស់ទៅអត្ថន័យនៃការប្រើប្រាស់កំលាំងយោធារបស់ប្រទេសមួយ ឬសហគមន៍អន្តរជាតិទៅនឹងប្រទេសមួយទៀត។ បើយោងតាមមាត្រាទី២ នៃលក្ខន្តិកៈអង្គការសហប្រជាតិដែលចែងអំពីសិទ្ធិលូកដៃចូលបញ្ហាផ្ទៃក្នុងរបស់ប្រទេសមួយ លើកលែងតែក្នុងស្ថានភាពអស្ថិរភាពអន្តរជាតិ ឬសង្គ្រាម។ ប៉ុន្តែក្នុងលក្ខខណ្ឌនេះ ត្រូវបានមតិមួយចំនួនយល់ថាកម្លាំងយោធាពីសំណាក់អង្គការ ឬសមាគមន៍អន្តរជាតិនៅតែអាចមាន តាមរយៈសិទ្ធិក្នុងការលូកដៃ ដើម្បីមនុស្សធម៌ចូលទៅបញ្ហាផ្ទៃក្នុង។ ជាក់ស្តែង ក្នុងប្រទេសស៊ូដង់ អង្គការអន្តរជាតិផ្សេងៗ បានធ្វើសកម្មភាពជួយដល់ប្រជាជនស៊ូដង់ ក្រោមការយល់ព្រមរបស់រដ្ឋាភិបាលកាន់អំណាច និងមេដឹកនាំពួកឧទ្ទាមនៃប្រទេសស៊ូដង់។ ចំណែកសូមាលីវិញ រដ្ឋាភិបាលបានប្រឆាំង និងមិនព្រមធ្វើកិច្ចសហប្រតិបត្តិការពីកម្លាំងយោធាអន្តរជាតិឡើយ។

(រូបភាពយោធារបស់ប្រទេសមីយ៉ាន់ម៉ាក្នុងបាតុកម្មឆ្នាំ២០២១)
ជារួមមក ការធ្វើអន្តរាគមន៍យោធាពីសំណាក់ប្រទេសដទៃ ឬសហគមន៍អន្តរជាតិដែលពាក់ព័ន្ធទៅនឹងការលូកដៃចូលក្នុងបញ្ហាប្រទេសមួយផ្សេងទៀតនោះ ត្រូវធ្វើឡើងឲ្យស្របទៅនឹងការយល់ព្រមពីសំណាក់រដ្ឋាភិបាលនៃប្រទេសនោះដែរ។
ស្មេរដោយ: sharer(អ្នកចែករំលែក)
ឯកសារយោង:
ឈាង បុប្ផា. (2021, ខែមីនា). តើអាស៊ានអាចធ្វើអ្វីខ្លះដើម្បីដោះស្រាយវិបត្តិភូមា?.វិទ្យុបារាំងខេមរភាសា.
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (20)
Santi Pheap
· 09-12
❤️🇰🇭🇲🇲
លន ស្រីស្រស់
· 09-12
😘
Leng 888
· 09-07
💪
កុមារា ក្មេងល្អ
· 09-06
😊😊😊
ម៉ាក អូន
· 09-03
♥️♥️
0716815785
· 08-22
😇😇
heahengមិត្ត1000277196
· 08-16
🤔🤔🤔
Sharer(អ្នកចែករំលែក)
· 07-05
អ្នកគាំទ្រអាចជួយចុចតាមដាន ឬពាក្យថា follow ដើម្បីទទួលបានអត្ថបទថ្មីៗបន្តទៀត
សល់កុ សល់
· 06-25
😍😘😘
Pov Mouyសាធារណ
· 06-22
ការទុក្ខព្រួយរបស់ប្រជាពលរដ្ឋជារឿងសំខាន់
អូនវេត
· 04-30
❤❤❤
hinronaylh
· 04-14
hi🥰
មិត្ត1000326595
· 03-30
😘
Anna HoកូដID51644557
· 02-24
😘
អូនតា លេខកូដ63230368
· 02-15
🙏🙏🙏
- 1
- 2
ទៅកាន់