Pisey trip

· 02-05

ជំហានខ្លះៗ ដើម្បីជំនះការលំបាក

#ចំណេះដឹង# #ភាពលំបាក# #ចំណេះដឹងទូទៅ#

1183

មនុស្សយើងកើតមករមែងមានទុក្ខលំបាកដូចគ្មាន ខុសគ្នាតែត្រង់ឧបសគ្គ ឬភាពលំបាននោះមានទំហំតូច ឬធំតែប៉ុនណោះ ការព្យាយាមដើម្បីជំនះភាពលំបាកគឺជាអ្នកស៊ូរយៈពេលវែងដែលមានការតានតឹងខ្លះសម្រាប់យើង ចំពោះមនុស្សម្នាក់ៗដើម្បីប្រឈមមុខនិងអ្វីៗដែលនឹងកើតឡើង និងដើម្បីជំនះការលំបាកជាច្រើនទាំងនោះបានអ្នក​ត្រូវមានកិច្ចការជាច្រើនដែលត្រូវធ្វើ ដំបូងបំផុតអ្នកត្រូវទទួលយកភាពលំបាកវាជាជំហានដំបូងដែលអ្នកត្រូវធ្វើ ប្រកបដោយការទទួលខុសត្រូវ អ្នកត្រូវគិតថា វាជាផ្នែកធម្មតានៃជីវិតអ្នកណាក៏ចៀសមិនផុតដែរ ។


វាក៏អាចជាគ្រោះថ្នាក់សម្រាប់អ្នកប្រសិនបើអ្នកមិនមានភាពក្លាហាន រៀននិងកែលម្អអំពីខ្លួនអ្នកជាមុន នៅពេលដែលមានក្ដីតស៊ូ យើងអាចស្វែងរកវិធីសាស្រ្ត ដែលអាចជួយឲ្យយើងហ៊ានទៅរកការជោគជ័យបាន សូមយកចិត្តទុកដាក់ទៅលើចំណុចសំខាន់ដោយការហ៊ានដោះស្រាយ​បញ្ហាដែលនៅនិងមុខ ត្រូវចេះស្ដាប់និងរៀនពីបទពិសោធន៍បរាជ័យរបស់អ្នកដែលបានប្រឈមមុខនឹងភាពលំបាកកន្លងមកដែលមិនទទួលបានជោគជ័យ ហើយក៏អាចរៀនពីបទពិសោធន៍របស់អ្នកនៅជុំវិញខ្លួន។

(រូបតំណាង)

​ស្របគ្នានេះដែរការថែទាំសុខភាពផ្លូវចិត្ត និងរាងកាយក៏មានសារៈសំខាន់ដែរ ហត់ប៉ុនណាក៏ត្រូវញ៉ាំអាហារ​ល្អៗ ធ្វើការអនុវត្តន៍លំហាត់ប្រាណ ស្វែងរកអ្វីៗដែលល្អសម្រាប់ខ្លួនឯង វាអាចជាជំនួយដល់ល្អសម្រាប់រាងកាយរបស់អ្នក ពេលមានសុខ​ភាពល្អ អ្នកអាចមានកម្លាំងជំនះឧបសគ្គបានល្អប្រសើរ ។

ត្រូវមានការតាំងចិត្តខ្ពស់ និងការកំណត់គោលបំណងឱ្យបានច្បាស់ ដើម្បីជ័យជំនះ ត្រូវហ៊ានលះបង់ និងហ៊ានប្រឈមមុខ​ ការលះបង់នេះគឺលះបង់ដើម្បីផលប្រយោជន៍នៅថ្ងៃអនាគត អ្នកត្រូវតែប្រាកដថារាល់ការសម្រេចចិត្តរបស់អ្នកគឺមិនមានផលប៉ះពាល់ដល់នរណាម្នាក់ឡើយ បើទោះជាប៉ះពាល់ក៏ត្រូវតែប៉ះពាល់ក្នុងលក្ខណៈតិចតួចបំផុត ដើម្បីកុំឱ្យមានខ្លួនអ្នកក្លាយជាមនុស្សមានវិប្បដិសារី ព្រោះតែការចង់ផ្លាស់ប្តូរនៅក្នុងជីវិតឡើយ។

អត្ថបទដើមដោយៈ Pisey trip

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)