
TNAOT News
· 02-03
សូមចូលរួមសោកស្តាយ! តារាស្រី Barbie Hsu តួរអង្គ “សាន់ឆាយ” បានទទួលមរណភាពលាអ្នកគាំទ្រ ក្នុងវ័យ ៤៨ ឆ្នាំ
#សាន់ឆាយ# #ទទួលមរណភាព# #NEW NEWS# #រឿងF4# #កម្សាន្ត# #តារាអន្តរជាតិ# #តារាស្រី Barbie Hsu#
2417
មហាជនស្លុតចិត្ត! ក្រោយដឹងដំណឹងថា តារាសម្ដែងស្រីតៃវ៉ាន់ Barbie Hsu ដែលគ្រប់គ្នាស្គាល់ថា “សាន់ឆាយ”ពេលនេះបានទទួលមរណភាពក្នុងអាយុ ៤៨ឆ្នាំ ដោយសារជំងឺផ្ដាសាយ។ ពាក្យចចាមអារ៉ាមអំពីការស្លាប់របស់នាងជាលើកដំបូងបានរីករាលដាលនៅលើអ៊ីនធឺណែតកាលពីថ្ងៃអាទិត្យ (២ ខែកុម្ភៈ) ហើយកាន់តែខ្លាំងឡើងបន្ទាប់ពីអតីតស្វាមីរបស់នាង Wang Xiaofei បានផ្លាស់ប្តូររូបភាពផ្ទាល់ខ្លួនរបស់គាត់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ទៅជាពណ៌ខ្មៅ។
ទីបំផុតការស្លាប់របស់ Hsu ត្រូវបានបញ្ជាក់ដោយប្អូនស្រីរបស់នាង ដែលជាតារាសម្ដែងតៃវ៉ាន់ Dee Hsu នៅព្រឹកថ្ងៃច័ន្ទនេះថា "សូមអរគុណចំពោះការព្រួយបារម្ភរបស់អ្នកទាំងអស់គ្នា! ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្រុមគ្រួសារយើងទាំងអស់គ្នាបានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន។ បងស្រីជាទីគោរព និងចិត្តល្អរបស់ខ្ញុំ បានទទួលមរណៈភាពជាអកុសល ដោយសារជំងឺរលាកសួតដោយសារជំងឺគ្រុនផ្តាសាយ។ ខ្ញុំពិតជាដឹងគុណមែនទែនដែលមានបងជាបងស្រី មើលថែប្អូន និង ជាដៃគូដ៏ល្អរបស់ប្អូនក្នុងជាតិនេះ ។ ខ្ញុំនឹងដឹងគុណចំពោះបង និងចងចាំបងជារៀងរហូត។
គួររំលឹក Barbie Hsu ត្រូវបានគេស្គាល់ និងកោតសរសើរចំពោះការសម្តែងដ៏ល្អបំផុតរបស់នាងដើរតួរអង្គ Dong Shancai នៅក្នុងរឿងភាគតៃវ៉ាន់ឆ្នាំ២០០១ Meteor Garden ដែលនាងបានសម្តែងជាមួយ Jerry Yan, Vic Chou, Ken Chu, Vanness Wu។ នាងមានកូនពីរនាក់ជាចំណងអាពាហ៍ពិពាហ៍របស់នាងជាមួយអតីតស្វាមីលោក Wang៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (6)
អូនតា លេខកូដ63230368
· 02-04
បានចូលរួម
TongTin00
· 02-03
RIP idol
Kong DA Neth
· 02-03
RIP idol
陈宝平
· 02-03
Barbie 🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣
វង ផូត
· 02-03
បានចូលរួម
បេះដូងបៃតង
· 02-03
សោកស្តាយណាស់🥲
- 1
ទៅកាន់