
TNAOT News
· 02-06
តារាសម្ដែងចិន Liang Youcheng ទទួលមរណភាពក្នុងអាយុ ២៧ ឆ្នាំ ក្រោយសង្ស័យឆ្លងជំងឺផ្ដាសាយ
#NEW NEWS# #Liang Youcheng# #តារាសម្ដែង# #កម្សាន្ត# #តារាអន្តរជាតិ# #ទទួលមរណភាព# #ជំងឺផ្ដាសាយ#
2371
តារាសម្ដែងចិនម្នាក់ទៀតគឺលោក Liang Youcheng បានទទួលមរណភាពនៅថ្ងៃទី ៣០ ខែមករា ក្នុងអាយុ ២៧ ឆ្នាំ ដោយមានជំងឺផ្ដាសាយ ខណៈការស្លាប់របស់តារាចម្រៀងតៃវ៉ាន់ Barbie Hsu បានធ្វើឲ្យពិភពកម្សាន្តចិនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្វីដែលមិននឹកស្មានដល់ជាងនេះទៀតនោះ គឺតារាស្រី Barbie Hsu និង តារាប្រុស Liang Youcheng បានស្លាប់ដោយសារជំងឺផ្តាសាយដូចគ្នា។
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនដំបូងឡើយ Liang មានរោគសញ្ញាស្រាល ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺផ្តាសាយធម្មតា។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពរបស់គាត់កាន់តែអាក្រក់ទៅៗ ដែលនាំឲ្យមានការឆ្លងនៃប្រព័ន្ធសរសៃប្រសាទកណ្តាល (CNS) ។ ទោះបីជាមានការសង្គ្រោះបន្ទាន់ក៏ដោយ ប៉ុន្តែលោកបានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យនៅថ្ងៃទី២នៃថ្ងៃចូលឆ្នាំចិន។ របាយការណ៍បញ្ជាក់ថា គ្មានសមាជិកគ្រួសារណាម្នាក់នៅមន្ទីរពេទ្យជាមួយគាត់ទេ។
គួររំលឹកផងដែរថា Youcheng ដែលមកពីខេត្ត Sichuan ធ្លាប់បានសម្ដែងក្នុងរឿងភាគជាច្រើន ដែលតែងតែដើរតួជាតួឯក ដូចជាអង្គរក្សជាដើម។ លោកត្រូវបានគេស្គាល់ថា សម្តែងបានល្អបំផុតសម្រាប់តួអង្គក្នុងរឿង My Heart (២០២១) និង Echo of Her Voice (២០២៤) ។ អ្នកនិយមលេងអ៊ីនធឺណែតសន្និដ្ឋានថា ការស្លាប់របស់តារាសម្តែងរូបនេះអាចបណ្តាលមកពីជំងឺគ្រុនផ្តាសាយប្រភេទ A ដូចទៅនឹង Hsuដែរ ទោះបីជានេះមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការក៏ដោយ។ ការស្លាប់របស់អ្នកទាំងពីរបានទាក់ទាញការយកចិត្តទុកដាក់ជាថ្មីចំពោះគ្រោះថ្នាក់ដែលអាចកើតមាននៃជំងឺផ្តាសាយ និងផលវិបាកធ្ងន់ធ្ងររបស់វា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)