
TNAOT News
· 02-14
មកដឹងពីប្រវត្តិរបស់ Valentine's Day ឬ ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ តើមានដើមកំណើតមកពីប្រទេសណា?
#ប្រវត្តិ# #សេចក្តីស្រលាញ់# #NEW NEWS# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ# #Valentine's Day#
2891
បុណ្យនៃសេចក្តីស្រឡាញ់ ឈ្មោះជាភាសាអង់គ្លេស Valentine’s Day ជាពិធីបុណ្យមួយធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែកុម្ភៈ ដែលពិធីនេះពេញនិយមសម្រាប់យុវវ័យបង្ហាញក្តីស្រឡាញ់ទៅមនុស្សខ្លួនស្រឡាញ់ និងចូលចិត្ត។
នៅសតវត្សទី៣ នៃគ.ស លោក Saint Valentine គឺជាបុព្វជិតនៅក្នុងសាសនាគ្រិស្ត និកាយកាតូលិកនៃក្រុងទែរមី ប្រទេសអ៊ីតាលី។ ដោយប្រឆាំងជាមួយអធិរាជទីក្រុងរ៉ូម គាត់បានរៀបការឲ្យគូរស្នេហ៍មួយគូរដែលគេមិនអនុញ្ញាត្តដោយកាលនោះគេហាមមិនឲ្យបុរសរៀបការព្រោះទុកឲ្យបុរសមានកម្លាំងមាំមួន ទៅធ្វើជាទាហានការពារទឹកដី។
ប៉ុន្តែ Saint Valentine បានរៀបការនិងឲ្យផ្កាទៅគូរស្នេហ៍ជាច្រើនគូរនៅក្នុងសួនច្បាររបស់គាត់ ដែលនេះជាហេតុផលដែលផ្កា ដើរតួយ៉ាងសំខាន់សម្រាប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់។ យ៉ាងណាក្តីទង្វើរបស់បុព្វជិតមិនអាចលាក់បាំងបានយូរអង្វែងឡើយ Valentine ត្រូវបានគេរកឃើញហើយចាប់ដាក់ពន្ធនាគារធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ និងប្រកាសប្រហារជីវិតដោយកាត់ កនៅថ្ងៃ១៤ កុម្ភៈ។
ក្នុងពន្ធនាគារ Valentineបានលួចស្រឡាញ់នារីម្នាក់ដែលកូនស្រីរបស់ឆ្មាំគុក ដោយសារតែនាងឧស្សាហ៍ចេញចូលសួរសុខទុក្ខនិងគាំទ្រទស្សនៈរបស់លោក។ មុនពេលគេនាំ Valentineទៅប្រហារជីវិត នៅថ្ងៃទី១៤ ខែកុម្ភៈ Valentineថែមទាំងបានសរសេរសំបុត្រខ្លីមួយច្បាប់ផ្ញើជូននាងទៀតផង ដើម្បីបញ្ជាក់ពីមិត្តភាព និង ភាពស្មោះត្រង់របស់ខ្លួនចំពោះនាងដោយមានចុះហត្ថលេខាថា ពី Valentineរបស់អ្នកទៀតផង។
តាំងពីពេលនោះមក គេរៀបចំពិធីបុណ្យ Valentine’s Day ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធរបស់លោក Saint Valentine។ រហូតមកដល់សព្វថ្ងៃនេះមនុស្សទាំងប្រុសស្រីបានយកថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបង្ហាញក្តីស្រឡាញ់គ្នាទៅវិញទៅមកតាមរយៈទិញជាកាដូ ផ្កា សូកូឡា ជូនដល់មនុស្សខ្លួនស្រឡាញ់ ឪពុកម្តាយ ក្រុមគ្រួសារ និងមិត្តភក្តិ ជាដើម។
ជាមួយគ្នានោះបុណ្យនៃក្តីស្រឡាញ់ ក៏ត្រូវបានយុវវ័យខ្មែរមួយចំនួនចាត់ទុកថាជាថ្ងៃបុណ្យសង្សារ ធ្វើឲ្យយុវតីមួយចំនួនភ្លើតភ្លើន ប្រព្រឹត្តខុសប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលនាំឱ្យបាត់បង់កិត្តិយសខ្លួនឯង និងកុ្រមគ្រួសារ។ ដើម្បីទប់ស្កាត់បញ្ហានេះ ក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងនានា តែងក្រើនរំលឹកដល់សិស្សានុសិស្ស យុវជនប្រុសស្រី កុំភ្លើតភ្លើន និងយល់ខុសពីអត្ថន័យនៃបុណ្យសេចក្តីស្រឡាញ់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)