
Sreyly
· 2019-03-27
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស-និស្សិត ជិត២ពាន់នាក់ នៅព្រឹក ថ្ងៃទី២៧នេះ
0
លោក សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ បានឲ្យដឹងថា គរុសិស្ស និងនិស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃព្រឹកនេះ រួមមាន និស្សិតអធិការអប់រំចំនួន៤០នាក់ ក្នុងមាននារី៤នាក់, បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ មានចំនួន២៣នាក់ ក្នុងនោះមាននារី៣នាក់, និស្សិតវិជ្ជាជីវៈនាយកសាលាមធ្យមសិក្សាទុតិយភូមិ មានចំនួន១៨នាក់ ក្នុងនោះមាននារីម្នាក់, គ្រូបង្រៀនកម្រិតឧត្តមបរិញ្ញាបូក១ មានចំនួន៨០៥នាក់ ក្នុងនោះមាននារី ៣២៤នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋានតាមប្រព័ន្ធពន្លឿន មានចំនួន៩៨៨នាក់ ក្នុងនារីមាន៣៥០នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋានភាសាបារាំង-ខ្មែរ ១២ បូក២ចំនួន៤៤នាក់ ក្នុងនោះមាននារី ៣១នាក់។
\លោក សៀង សុវណ្ណា បានបន្ដថា សម្រាប់ការប្រគល់សញ្ញាបត្រដល់គរុសិស្ស និងនិស្សិត នៅថ្ងៃទី២៧ ខែមីនានេះ គឺជាការប្រគល់សញ្ញាបត្រលើកទី២៣ ហើយរាល់ការចែកសញ្ញាបត្រនេះតែងតែទទួលបានការផ្តល់កិត្តិយស ពីការអញ្ជើញជាអធិបតីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា។
លោក សៀង សុវណ្ណា បានបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ វិទ្យាស្ថានជាតិអប់រំ បានបណ្តុះបណ្តាលគ្រូ និងមន្ត្រីអប់រំបានចំនួន៣ម៉ឺននាក់ និងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៨ បានបណ្តុះបណ្តាលគ្រូ និងមន្ត្រីអប់រំ ចំនួន២០ ៣៨៥នាក់ ក្នុងនោះមានស្ដ្រី៦៥១នាក់។ គរុសិស្ស និងនិស្សិត ដែលបញ្ចប់ការសិក្សា និងទទួលបានបរិញ្ញាបត្រ នៅថ្ងៃទី២៧ ខែមីនានេះ នឹងក្លាយជាធនធានថ្មីបន្ថែមទៀត សម្រាប់ជួយដល់វិស័យអប់រំ នៅក្នុងប្រទេសកម្ពុជា និងជួយបណ្តុះបណ្តាលកូនខ្មែរឲ្យក្លាយជាធនធានដ៏សំខាន់សម្រាប់រួមចំណែកអភិវឌ្ឍប្រទេសជាតិ៕ អត្ថបទ ដោយលោក សោម ចន្ថា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សិល្បករ សិល្បការិនីកម្ពុជា ចូលរួមសម្តែងក្នុងកម្មវិធី ដំណើរទេសចរណ៍វប្បធម៌ខេត្តហូណាន នៅខេត្តហូណាន ប្រទេសចិន

ស្រីៗ បើសង្សារ ឬប្ដីរបស់អ្នកចេញសញ្ញាទាំងនេះមក គួរតែបញ្ឈប់ទំនាក់ទំនង ហើយដើរចេញទៅ នៅបន្ត ក៏គ្មានប្រយោជន៍ដែរ មានតែឈឺចាប់កាន់តែខ្លាំង

វិស័យទេសចរណ៍នៅរដូវរងាមានភាពរុងរឿង

មហាសន្និបាតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបើកធ្វើនៅទីក្រុងប៉េកាំង

យោបល់ទាំងអស់ (0)