
Cambo-China
· 03-01
កម្ពុជា-ចិន ពិភាក្សាពីជំហានយុទ្ធសាស្រ្តគួរអនុវត្ត ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំង២ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
2696
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Zhong Jie អ្នកផ្ដល់ប្រឹក្សាផ្នែកពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា និងក្រុមការងារ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារអំពីសកម្មភាព និងជំហានយុទ្ធសាស្រ្តដែលគួរអនុវត្តដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។
ក្នុងជំនួបនាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី បានមានលើកឡើងពី អនុស្សរណៈយោគយល់ (MoU) ស្តីពី "កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត" ដែលធនាគារជាតិនៃកម្ពុជា បានចុះជាមួយ ក្រុមហ៊ុន Alipay និង UnionPay International ក្នុងគោលបំណងលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដោយប្រើ KHQR នៃប្រព័ន្ធបាគង និងឃ្យូអរកូតសកលរបស់ក្រុមហ៊ុនទាំងពីរ។
ទន្ទឹមនេះ លោកជំទាវ ទេសាភិបាល បានស្នើឲ្យភាគីបន្តការគាំទ្រដល់ការកសាងសមត្ថភាពនិស្សិត និងមន្ត្រី តាមរយៈការបង្កើនចំនួនអាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សានៅប្រទេសចិន ព្រមទាំងពិចារណាលទ្ធភាពបញ្ចូនមន្ត្រីជំនាញពីធនាគារកណ្ដាលចិន (PBOC) មកផ្តល់ជំនួយបច្ចេកទេសធនាគារដល់មន្ត្រីធនាគារជាតិនៃកម្ពុជា ដើម្បីពង្រឹងសមត្ថភាពស្ថាប័នផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង

ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត

លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី

ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ

ការណែនាំពិសេស
បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

វិធីសាស្រ្តបន្ថយកំហឹង

តើបុគ្គលម្នាក់ៗអាចគ្រប់គ្រងភាពតានតឹង និងសម្ពាធនៅកន្លែងធ្វើការដោយរបៀបណា?

យោបល់ទាំងអស់ (3)
Anna HoកូដID51644557
· 03-02
😘
អូនតា លេខកូដ63230368
· 03-01
👌👌
- 1
ទៅកាន់