
TNAOT News
· 03-07
អ្នកគាំទ្រក្ដុកក្ដួលចិត្ត! នៅពេលឃើញអតីតតារាចម្រៀងដ៍ល្បី លោក Ruthko បន្សល់នូវចម្រៀងចុងក្រោយរបស់ខ្លួនជាមួយ លោក វុទ្ធា
#លោក វុទ្ធា# #កម្សាន្ត# #DEVELOPING NEWS# #តារាខ្មែរ# #Ruthko#
2917
បណ្ដាអ្នកគាំទ្រនៅតែចងចាំ និងនឹកស្រណោះសម្លេង និងបទចម្រៀងជាច្រើន ដែលតារាចម្រៀងរ៉េប លោក Ruthko បានបន្សល់ទុកក្រោយពីលោកត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់អាយុះជីវិតនៅលើដងផ្លូវ៦០ម៉ែត កាលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។
តែបើទោះបីជាយ៉ាងណា បន្ទាប់ការបាត់បង់ជីវិតអស់រយៈពេលជាង ២ខែ ក៏ពិតមែន តែគ្រប់គ្នានៅតែនឹករលឹកតាមរយៈស្នាដៃបទចម្រៀងល្បីៗមួយចំនួនដូចជា “កន្រ្តឹម west side” និងបណ្ដាស្នាដៃល្បីមួយចំនួនទៀត ដែលលោកបានផលិតជាមួយតារាចម្រៀងរ៉េប លោកវុទ្ធា។
យ៉ាងណាមិញ នាពេលថ្មីៗនេះគណនីហ្វេសបុកផេករបស់ លោក Ruthko បានប្រកាសបង្ហាញប្រាប់អ្នកគាំទ្រពីស្នាដៃចម្រៀងចុងក្រោយរបស់ខ្លួនជាមួយ លោក វុទ្ធា មានចំណងជើងថា “នារីកំណាន់” ដែលត្រៀមនឹងចេញជាផ្លូវការនៅ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥នេះ។
ដោយគ្រប់គ្នាបានឃើញហើយនាំគ្នាស៊ែរចែករំលែកទាំងក្ដីនឹករលឹកអាលោះអាល័យ និងអន្ទះសាររង់ចាំគាំទ្រស្នាដៃចុងក្រោយរបស់ លោក Ruthko ក្នុងផលិតកម្ម Klabyahandz ដើម្បីចង់ថាពិរោះ និងអស្ចារ្យយ៉ាងណា ដោយកន្លងមកបទចម្រៀងរបស់ លោក Ruthko ជាមួយ លោក វុទ្ធា គឺទទួលបានសន្ទុះនៃការគាំទ្រខ្លាំងដូចជាបទ West Side ជាដើម។
គួររំលឹកផងដែរថា តារាចម្រៀងរ៉េប លោក Ruthko បានទទួលមរភាពនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវ ៦០ម៉ែត្រ ការបាត់បង់តារាចម្រៀងរ៉េបរូបនេះ ជាការបាត់បង់ធនធានដ៏មានសមត្ថភាពមួយរូបក្នុងវិស័យសិល្បៈចម្រៀងរ៉េបផងដែរ៕ សម្រួលដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល

ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា

យោបល់ទាំងអស់ (4)
អូនតា លេខកូដ63230368
· 03-08
🙏🙏🙏
រ៉ាស្រីមួយ
· 03-08
😓
ថាញ់បូរ៉ាន
· 03-08
😮
Anna HoកូដID51644557
· 03-07
😥
- 1
ទៅកាន់