
TNAOT News
· 03-13
អាជ្ញាធរខេត្តសៀមរាប នឹងរៀបចំទិវាវប្បធម៌ជាតិ ៣មីនា រយៈពេល៣ថ្ងៃនៅសួនព្រះរាជដំណាក់ ក្រុងសៀមរាប
#អាជ្ញាធរខេត្តសៀមរាប# #សង្គម# #ទិវាវប្បធម៌ជាតិ# #DEVELOPING NEWS# #ព័ត៌មានសង្គម#
2577
អាជ្ញាធរខេត្តសៀមរាប នឹងរៀបចំទិវាវប្បធម៌ជាតិ ៣មីនា ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នៅទីតាំងសួនព្រះរាជដំណាក់ ក្រុងសៀមរាប រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥ ដើម្បីរំលឹកដឹងគុណចំពោះបុព្វបុរសខ្មែរដែលបានពលីលះបង់ ថែរក្សាសម្បត្តិវប្បធម៌រូបី និងអរូបីដ៏សម្បូរបែប ដែលបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។
នាឱកាសដឹកនាំកិច្ចប្រជុំត្រៀមរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ កាលពីថ្ងៃទី១២ មីនានេះ លោក លី សារី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការរៀបចំទិវានេះដើម្បីរំលឹកដឹងគុណចំពោះបុព្វបុរស ដូនតាខ្មែរគ្រប់ជំនាន់ ដែលបានពលីលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌រូបី និងអរូបីដ៏សម្បូរបែប បន្សល់ទុកជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ក្រោយ។
ហេតុដូច្នេះ លោកអំពាវនាវឱ្យកូនខ្មែរគ្រប់ៗរូប ដែលមានភារៈកិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាពិសេសយុវជនដែលត្រូវចូលរួមថែរក្សាកេរដំណែលដ៏ថ្លៃថ្លានេះ ត្រូវចូលរួមអភិរក្សលើកស្ទួយសម្បត្តិវប្បធម៌ខ្មែរឱ្យកាន់តែល្បីរន្ទឺខ្ទរខ្ទារឡើង និងបន្តនិរន្តរភាពតទៅមុខទៀត។
លោកបានលើកទឹកចិត្តដល់ក្រុមការងារទាំងអស់ត្រូវរៀបចំសម្អាតបរិស្ថាន សណ្តាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍កុំឱ្យកកស្ទះនៅទីតាំងប្រារព្ធពិធីជូនប្រជាពលរដ្ឋ ដើម្បីឲ្យការកម្សាន្តប្រកបដោយភាពថ្លៃថ្នូរ និងសប្បាយរីករាយ ព្រមទាំងឲ្យទិវានេះប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យផងដែរ។
គួរបញ្ជាក់ថា សម្រាប់ទិវាវប្បធម៌ជាតិឆ្នាំនេះ គ្រោងនឹងប្រារព្ធធ្វើឡើងដំណាលថ្ងៃជាមួយព្រឹត្តិការណ៍សមរាត្រីរដូវប្រាំង ដែលជាបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ។
អាជ្ញាធរខេត្តខេត្តសៀមរាប នឹងរៀបចំឲ្យមានកម្មវិធីជាច្រើនដូចជា ការដាក់តាំងពិព័រណ៍ខ្លែងឯកខ្មែរ ជូនសិស្សានុសិស្ស និងមហាជនទស្សនាសិក្សាស្វែងយល់, ការគូររូបនិងគំនូរផាត់ពណ៌, សិល្បៈកាច់ផ្កាដោយប្រើក្រណាត់, ការប្រគំតន្ត្រីខ្មែរបុរាណកំដរកម្មវិធី និងរាំកម្សាន្ត ដូចជាចង្វាក់ប្រពៃណី ល្ខោនខោលរឿងរាមកេរ្តិ៍ ឈុត ល្ខោនបាសាក់ និងមានស្តង់តាំងពិព័រណ៍ជាច្រើនផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង

សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន

ដកបទពិសោធពីលើលំហវប្បធម៌ឌីជីថលតាមអនឡាញ

ក្មេងជំនាន់ក្រោយបន្តអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីចម្រៀងរបស់ជនជាតិ Zhuang និងប្រើការបកស្រាយទាន់សម័យដើម្បីផ្សព្វផ្សាយ

យោបល់ទាំងអស់ (1)
កូដណែនាំ 91815366
· 5ម៉ោងមុន
👍👍
- 1
ទៅកាន់