
TNAOT News
· ម្សិលមិញ
រយៈពេលបីខែដើមឆ្នាំ២០២៥ ខេត្តបាត់ដំបងរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៦ដង មានមនុស្សស្លាប់ ១នាក់ របួស ៤នាក់
#NEW NEWS# #សង្គម# #ខ្យល់កន្ត្រាក់# #ឆ្នាំ២០២៥# #ខេត្តបាត់ដំបង# #មនុស្សស្លាប់# #ព័ត៌មានសង្គម#
1901
អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា រយៈពេល ៣ខែ ដើមឆ្នាំ ២០២៥នេះ ខេត្តបាត់ដំបង បានរងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់ចំនួន ៦លើក ដែលបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ១នាក់ ដោយសាររន្ទះបាញ់ និងរបួសចំនួន ៤នាក់ ប៉ះពាល់ ចំនួន ១៦៤ខ្នងផ្ទះ ស្មើ ១៦៤គ្រួសារ។នារសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ព្រមទាំងសហការី បានអញ្ចើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន ៤៦គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ (រលំទាំងស្រុងចំនួន២ខ្នងផ្ទះ និងប៉ះពាល់ធ្ងន់ធ្ងរចំនួន ៤៤ខ្នងផ្ទះ) មកពី៦ភូមិ ក្នុងឃុំចំនួន៣ នៃស្រុកសង្កែ ខេត្តបាត់ដំបង។
លោកបានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។
យ៉ាងណាមិញ លោកសម្ដែងការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះ មហន្តរាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយក មកចែកជូនពលរដ្ឋរងគ្រោះពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់ពួកគេ តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយគ្រាផងដែរ។
ឯកឧត្តមបានបន្តថា ឆ្នាំនេះរដូវប្រាំងមានរយៈពេលយូរ អាកាសធាតុក្តៅហួតហែង ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វគ្រប់ៗគ្នា ដែលតម្រូវឲ្យ ប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា។
លោក នាង ចន្ទថារ៉ា អភិបាលស្រុកសង្កែ បានអោយដឹងថា៖កាលពីល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ ស្រុកសង្កែមានភ្លៀងលាយឡំដោយខ្យល់កន្រ្តាក់បណ្តាលអោយប៉ះពាល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋសរុបចំនួន១១៣ ខ្នងផ្ទះ ស្មើ១១៣គ្រួសារ ដែលបបានប៉ះពាល់៣ឃុំ ក្នុងភូមិចំនួន ៦ ក្នុងស្រុកសង្កែ ក្នុងនោះរលំទាំងស្រុងចំនួន២ខ្នងផ្ទះ ប៉ើងដំបូលធ្ងន់ធ្ងរ ចំនួន ៤៤ខ្នងផ្ទះ និងប៉ះពាល់ដោយអន្លើរៗចំនួន៦៧ខ្នងផ្ទះ និងសាលារៀនចំនួន១ផងដែរ។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី១យួ ទឹកស៊ីអ៉ីវ១យួរ ទឹក បរិសុទ្ធ ១កេស និងត្រីខ១០កំប៉ុង ឃីត១កញ្ចប់ (មុង ក្រមា)ថវិកាចំនួនមួយដោយដោយឡែកគ្រួសារងគ្រោះរលំទាំងស្រុងបន្ថែម សំពត់តង១ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឡាក់ឆុងខ្លាំងណាស់! ម្ចាស់ឆ្នាំទាំង ៣ ឈានដល់ឆ្នាំ ២០២៥ ត្រូវប្រុងប្រយ័ត្នឱ្យមែនទែន ក្រែងខាតបង់ធ្ងន់ធ្ងរ

ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីដើមខែកក្កដា បណ្តាលឲ្យប្រទេសប៉ាគីស្ថានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ

គ្រួសារណាដែលមានលក្ខណៈ៣យ៉ាងនេះនឹងត្រូវវិនាសមិនថាអ្នកមានប៉ុណ្ណាក៏ដោយ

យោបល់ទាំងអស់ (1)
អូនតា លេខកូដ63230368
· ម្សិលមិញ
🙏🙏🙏
- 1
ទៅកាន់