TNAOT News

· 03-17

ក្រសួងយុត្តិធម៌កំពុងមានចំណាត់ការលើបណ្ដឹងសុំអន្តរាគមន៍របស់បុគ្គលឈ្មោះ សែម សុខគា ពាក់ព័ន្ធនឹងរឿងដីធ្លីនៅតំបន់អន្ទង់អាំង

#តំបន់អន្ទង់អាំង# #NEW NEWS# #សែម សុខគា# #សង្គម# #ព័ត៌មានសង្គម# #ក្រសួងយុត្តិធម៌#

2747

បន្ទាប់ពីមានការចុះផ្សាយលើបណ្តាញសារព័ត៌មាន និងបណ្ដាញសង្គមពាក់ព័ន្ធករណីបុគ្គលឈ្មោះ សែម សុខគា ដែលអះអាងថាជាពលរដ្ឋរស់នៅក្នុងតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់ ហើយដាក់បណ្ដឹងស្នើសុំឱ្យក្រសួងយុត្តិធម៌ធ្វើអន្តរាគមន៍លើសំណុំរឿងពាក់ព័ន្ធនឹងរឿងដីធ្លីនៅតំបន់ខាងលើ។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យនៃក្រសួងយុត្តិធម៌បានជម្រាបជូនសាធារណជន និងបណ្តាញផ្សព្វផ្សាយព័ត៌មានទាំងអស់ នៅព្រឹកថ្ងៃទី១៧ ខែមីនានេះឲ្យបានជ្រាបថា ក្រសួងយុត្តិធម៌បានទទួលរួចហើយនូវពាក្យបណ្ដឹងពីបុគ្គលឈ្មោះ សែម សុខគា កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ហើយបាននិងកំពុងពិនិត្យស្រាវជ្រាវករណីនេះ។ 

ទន្ទឹមនឹងនេះដើម្បីភាពច្បាស់លាស់និងត្រឹមត្រូវនៅក្នុងចំណាត់ការរឿងនេះ ក្រសួងយុត្តិធម៌នឹងចាត់ក្រុមការងារចុះស្រាវជ្រាវដោយផ្ទាល់បន្ថែមនៅទីតាំងជាក់ស្ដែងក៏ដូចជាជួបផ្ទាល់ជាមួយម្ចាស់បណ្ដឹងព្រមទាំងភាគីពាក់ព័ន្ធដើម្បីពិនិត្យ និងស្រាវជ្រាវករណីនេះឱ្យបានត្រឹមត្រូវទៅតាមនីតិវិធីជាធរមានផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស