
TNAOT News
· 03-18
ករណីឃាតកម្មដ៏រន្ធត់ខឹងអ្នកគ្រប់គ្រងបញ្ឈប់ការងារទាញកាំបិតចាក់សម្លាប់ រួចប្លន់យកទូរស័ព្ទ និងជំរិតយកលេខកូដធនាគារ
#NEW NEWS# #ករណីឃាតកម្ម# #សង្គម# #ខណ្ឌចម្ការមន# #ព័ត៌មានសង្គម#
2843
ករណីឃាតកម្មដ៏រន្ធត់ដោយឃាតកខឹងជនរងគ្រោះមិនឲ្យបន្តធ្វើការ បានយកកូនកាំបិតចិតផ្លែឈើចាក់សម្លាប់ រួចប្លន់យកទូរស័ព្ទ និងជំរិតយកលេខកូដធានាគារ រួចរត់គេចខ្លួនបាត់ស្រមោល ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅចំណុចផ្ទះម៉ាស្សាយីហោ « គេណេស » តាមបណ្តោយផ្លូវលេខ៤២០ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ពៅ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកម៉ាស្សា ស្នាក់នៅទីតាំងកើតហេតុ (ស្លាប់ពេលនៅមន្ទីរពេទ្យ) ដោយជនរងគ្រោះគាត់មានតួនាទីជាបុគ្គលិកទេ គ្រាន់តែម្ចាស់ហាងឲ្យគ្រប់គ្រងបុគ្គលិកប៉ុន្មានអ្នក រួមទាំងឃាតករក្នុងនោះដែរ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៩យប់ បុរសរងគ្រោះបានហៅជនសង្ស័យមកជួប ដើម្បីនិយាយពីរឿងការងារ និងបានប្រាប់ទៅកាន់ជនសង្ស័យថា « គាត់ឈប់អោយនៅធ្វើការទៀតហើយ ដោយសារតែជនសង្ស័យមានដៃមានជើងលួចអ៊ីវ៉ាន់» ពេលនោះជនសង្ស័យបានសុំអង្វរទៅកាន់ជនរងគ្រោះ ប៉ុន្តែជនរងគ្រោះមិនព្រមអោយនៅបន្តក៏កើតមានការទាស់សម្តីគ្នារហូតឈានដល់ជនសង្ស័យយកកូនកាំបិតចិតផ្លែឈើ ចាក់ទៅលើបុរសរងគ្រោះ ជាច្រើនកាំបិត បណ្តាលអោយរងរបួសធ្ងន់ ស្របពេលនោះ ឆ្លៀតឪកាសល្អ ជនសង្ស័យបានលួចយកទូរស័ព្ទដៃចំនួន០១គ្រឿង និងជំរិតបង្ខំបុរសរងគ្រោះអោយប្រាប់លេខកូដធានាគារ ហើយក៏រត់គេចខ្លួន។
ភ្លាមៗបង្កអោយមានការឆោឡោផ្អើលបុគ្គលិកដូចគ្នា ទាក់ទងហៅរថយន្តសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជាអកុសលបុរសរងគ្រោះ បានស្លាប់នៅមន្ទីរពេទ្យ កាលពីម្សិលមិញនេះបាត់ទៅហើយ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងដុតដៃដុតជើងដើម្បីស្វែងរកជនសង្ស័យផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)