បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-26

ពិតជាគួរឲ្យសរសើរមែន! តារាកូរ៉េស្រី Go Min Si បានបរិច្ចាគប្រាក់ចំនួន ៥០លានវ៉ុន ដើម្បីគាំទ្រការសង្គ្រោះភ្លើងឆេះព្រៃនៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង

#តារាកូរ៉េស្រី# #ប្រទេសកូរ៉េខាងត្បូង# #កម្សាន្ត# #តារាអន្តរជាតិ# #DEVELOPING NEWS# #បរិច្ចាគប្រាក់# #Go Min Si#

3052

តារាសម្តែងស្រី Go Min Si បានបរិច្ចាគប្រាក់ចំនួន ៥០ លានវ៉ុន(ប្រមាណ ៣​៥០០០ដុល្លារអាម៉េរិក) ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ បន្ទាប់ពីភ្លើងឆេះព្រៃនាពេលថ្មីៗនេះនៅ Ulsan, Gyeongbuk និង Gyeongnam ។ នៅថ្ងៃទី ២៦ ខែមីនានេះ សមាគមសង្គ្រោះគ្រោះមហន្តរាយ Hope Bridge Korea បានប្រកាសថា តារាកូរ៉េស្រី Go Min Si បានចូលរួមចំណែកជួយដល់អ្នកដែលរងផលប៉ះពាល់ដោយការខូចខាតភ្លើងឆេះព្រៃដែលកំពុងកើនឡើងនៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង។ តារាស្រីរូបនេះក៏បានបង្ហាញពីចំណាប់របស់ខ្លួនផងដែរថា ខ្ញុំ​ពិតជាសោកស្តាយ​ដែល​ឃើញ​ការ​ខូចខាត​កាន់តែ​អាក្រក់​ទៅៗ ខ្ញុំ​គ្រាន់តែ​ចង់​ជួយ​តាម​គ្រប់​មធ្យោបាយ​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ ។ ខ្ញុំជឿថាពេលនេះជាពេលវេលាសម្រាប់ពួកយើងទាំងអស់គ្នា ហើយសង្ឃឹមថានឹងមានមនុស្សជាច្រើនចូលរួមទៅតាមអ្វីដែលយើងអាចជួយបាន។

 

Shin Hoon អគ្គលេខាធិការនៃ Hope Bridge បានសម្តែងការដឹងគុណថា យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Go Min Si សម្រាប់ការបរិច្ចាគ។ Hope Bridge នឹងធ្វើការយ៉ាងរហ័ស និងដោយប្រុងប្រយ័ត្នដើម្បីគាំទ្រអ្នកស្រុកដែលរងផលប៉ះពាល់ និងជួយពួកគេឱ្យត្រឡប់ទៅរកជីវិតប្រចាំថ្ងៃរបស់ពួកគេឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

 

គួររំលឹកផងដែរថា Go Min-Si គឺជាតារាសម្តែង តារាម៉ូដែល និងជាអ្នកដឹកនាំរឿងរបស់កូរ៉េខាងត្បូង ដែលគ្រប់គ្រងដោយ Mystic Story Entertainment ។ នាងត្រូវបានគេស្គាល់ថាជាតួអង្គលេចធ្លោនៅក្នុងរឿងភាគទូរទស្សន៍ដូចជា Love Alarm, Sweet Home, Youth of May ក៏ដូចជាខ្សែភាពយន្ត The Witch: Part ១. The Subversion and Smugglers៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស