បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-31

ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងយ៉ាងសន្ធោសន្ធៅ នៅខណ្ឌឬស្សីកែវ

#NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #ព័ត៌មានសង្គម#

2760

ករណីអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង១០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ចំពោះប្រភេទសំណង់ដែលឆាបឆេះខាងលើ គឺជាប្រភេទថ្មក្រោមឈើលើ ទំហំ (៥ម៉ែត្រ x ១០ម៉ែត្រ) ឆេះផ្ទះឈើលើថ្មក្រោមចំនួន ០១ខ្នង ហើយបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះថ្មក្រោមឈើលើចំនួន០៣ខ្នង អស់ទាំងស្រុង និងឆេះរាលដល់ជញ្ជាំងផ្ទះចំនួន០៧ខ្នង។ ចំពោះករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៩និង៤០នាទីយប់នាថ្ងៃខែឆ្នាំដដែរដោយប្រើប្រាសទឹកអស់ចំនួន ២១ឡាន។

ដោយឡែកចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះឡើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

098969769

· 04-01

😍😍😍

អូនតា លេខកូដ63230368

· 04-01

😢😢

  • 1
ទៅកាន់

ការណែនាំពិសេស