បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-31

មោទនៈភាពកម្ពុជា! ខ្សែក្រវ៉ាត់ WBC KUN KHMER ដំបូងនឹងធ្វើដំណើរមកដល់កម្ពុជា នៅរសៀលនេះ

#World Boxing Council# #TNAOT SPORT# #កីឡា# #ប្រដាល់ខ្មែរ# #ឧកញ៉ា ស្រី ចាន់ថន#

2832

ខ្សែក្រវ៉ាត់ស្ថាប័នប្រដាល់ពិភពលោក World Boxing Council (WBC) មានភ្ជាប់ឈ្មោះកីឡាយុទ្ធគុនបុរាណខ្មែរ គុនខ្មែរ ដំបូងបង្អស់ នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី៣១ ខែមីនា។ នេះបើតាមការបង្ហោះរបស់លោកឧកញ្ញា ស្រី ចាន់ថន មុននេះបន្តិច។

លោកឧកញ្ញាស្រីចាន់ ថន បានលើកឡើងយ៉ាងដូច្នេះថា៖ “ពិតជារំភើបណាស់ ដែលខ្ញុំអាចធ្វើបាន ខ្មែរយើងធ្វើបានហើយបងប្អូនពាក្យ( WBC KUN KHMER ) សូមបងប្អូនទាំងអស់គ្នាជួយលើកទឹកចិត្តផង។

លោកបានបន្ថែមថា “នាម៉ោង៤:៣០រសៀល ខ្ញុំនឹងទៅដល់ជាតិមាតុភូមិនាំយកខ្សែក្រវាត់ WBC KUN KHMER ជូនបងប្អូនជាទីគោរពស្រឡាញ់ ហើយខ្ញុំក៏សូមអរគុណដល់ប្អូនប្រុស ស្រី រាជបុត្រ ដែលបានជួយសម្របសម្រួលរហូតទទួលបានជោគជ័យ”

គួរបញ្ជាក់ថា ខ្សែក្រវ៉ាត់របស់ស្ថាប័ន WBC គឺជាប្រភេទខ្សែក្រវ៉ាត់កម្រិតពិភពលោកដ៏ល្បីល្បាញមួយ ដែលបង្កើតឡើងតាំងពីឆ្នាំ ១៩៦៣ ហើយមានកីឡាករប្រដាល់លំដាប់ពិភពលោកជាច្រើន ធ្លាប់ដណ្តើមបាន ហើយបានកសាងគ៊កេរ្តិ៍ឈ្មោះល្បីល្បាញ់កម្រិតពិភពលោក៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

Him Hourn

· 04-01

ខាងព័ត៌មានថៃចុះថា តំណាងស្ថាប័នប្រដាល់ពិភពលោកប្រចាំប្រទេសថៃលើកឡើងថា ខ្សែក្រវាត់នេះគ្រាន់តែជាវត្ថុអនុស្សាវរីយ៍ប៉ុណ្ណោះ ស្ថាប័នមិនបានទទួលស្គាល់គ្នាខ្មែរទេ មានតែមួយថៃ និងប្រដាល់សេរីប៉ុណ្ណោះ

  • 1
ទៅកាន់

ការណែនាំពិសេស