
TNAOT News
· 03-31
ក្រសួងការងារ នឹងពន្យារពេលនៃការផ្តល់បណ្ណការងារ និងសៀវភៅការងារជនបរទេសឆ្នាំ២០២៥ រហូតដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ...
#បណ្ណការងារ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ក្រសួងការងារ និងបណ្តុះបណ្តាលខជ្ជាជីវៈ#
2784
ក្រសួងការងារ និងបណ្តុះបណ្តាលខជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេសឆ្នាំ២០២៥ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនារសៀលថ្ងៃនេះ បានជូនដំណឹងដល់ម្ចាស់ ឬនាយក សហគ្រាស គ្រឹះស្ថាន និងជនបរទេសប្រកបមុខរបរណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្រោមដែនអនុវត្តច្បាប់ស្តីពីការងារឱ្យបានជ្រាបថា ដោយការស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស សម្រាប់ឆ្នាំ២០២៥ នៅមានភាពយឺតយ៉ាវ ក្រសួងនឹងពន្យារពេលនៃការផ្តល់បណ្ណការងារ និងសៀវភៅការងារជនបរទេសឆ្នាំ២០២៥ រហូតដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជួយសម្រួលដល់ការរៀបចំស្នើសុំពន្យារសុពលភាពនេះឱ្យបានទាន់ពេលវេលា។
ក្រសួងបានបន្ថែមថា ការស្នើសុំ និងការពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស តាមរយៈគេហទំព័រ https://www.fwems.mlvt.gov.kh ត្រូវធ្វើឱ្យបានមុនកាលបរិច្ឆេទខាងលើនេះជាកំហិត។
ក្រសួងនឹងចាត់វិធានការ ឬ ផាកពិន័យចំពោះការខកខានក្នុងការពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស មុនកាល កំណត់ខាងលើ ស្របតាមជំពូកទី១៦ នៃច្បាប់ស្តីពីការងារ និងប្រកាសអន្តរក្រសួងលេខ៤៩៨ សហវ.ប្រក.អទច ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការផាកពិន័យចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងបទប្បញ្ញត្តិជាធរមាន។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយក សហគ្រាស គ្រឹះស្ថាន និងជនបរទេសទាំងអស់ នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (2)
អូនតា លេខកូដ63230368
· 04-01
👍👍
កូដណែនាំ 91815366
· 04-01
👍👍
- 1
ទៅកាន់