បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-31

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

#បណ្តុំព័ត៌មានថ្មីៗ# #ប្រទេសមីយ៉ាន់ម៉ា# #រលកយក្សស៊ូណាមិ# #សង្គម# #ព័ត៌មានសង្គម# #ប៊ុន រ៉ានី ហ៊ុនសែន#

4132

១.សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចផ្ដល់ថវិកា១០ម៉ឺនដុល្លារ ដល់ កាកបាទក្រហមមីយ៉ាន់ម៉ា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចផ្ដល់ថវិកា១០ម៉ឺនដុល្លារ ដល់ កាកបាទក្រហមមីយ៉ាន់ម៉ា សម្រាប់ជួយសង្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី។

២.ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះពិនិត្យត្រៀមទទួលស្វាគមន៍ សម្របសម្រួលជូនបងប្អូនពលករខ្មែរនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះពិនិត្យត្រៀមស្វាគមន៍ បងប្អូនពលករខ្មែរ ដែលវិលត្រឡប់ចូលកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

៣.អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវឲ្យចូលរួមទប់ស្កាត់ និងបង្ការកុំឱ្យមានភ្លើងឆេះព្រៃ អាចបណ្ដាលឲ្យគុណភាពខ្យល់ធ្លាក់ចុះ

ឯកឧត្តម ខ្វៃ អាទិត្យា រំលឹកដល់សាធារណជន អំពីការចូលរួមទប់ស្កាត់ និងបង្ការកុំឱ្យមានភ្លើងឆេះព្រៃ ដែលមិនត្រឹមតែធ្វើឱ្យគុណភាពខ្យល់មានការធ្លាក់ចុះប៉ុណ្ណោះទេ វាក៏ធ្វើឱ្យមានការបាត់បង់ជីវៈចម្រុះ ព្រៃឈើ និងសត្វព្រៃថែមទៀតផង។

៤.មោទនៈភាពកម្ពុជា! ខ្សែក្រវ៉ាត់ WBC KUN KHMER ដំបូងនឹងធ្វើដំណើរមកដល់កម្ពុជា នៅរសៀលនេះ

ខ្សែក្រវ៉ាត់ស្ថាប័នប្រដាល់ពិភពលោក World Boxing Council (WBC) មានភ្ជាប់ឈ្មោះកីឡាយុទ្ធគុនបុរាណខ្មែរ គុនខ្មែរ ដំបូងបង្អស់ នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី៣១ ខែមីនានេះ។

៥.ការព្រមានអំពីរលកយក្សស៊ូណាមិត្រូវបានលុបចោល ក្រោយពីរញ្ជួយដីដ៏ធំនៅជិតកោះTongaមានការគំរាមកំហែងតិចតួច

ប្រជាពលរដ្ឋរស់នៅជិតកោះTonga អាចវិលត្រឡប់ទៅផ្ទះវិញ ​បន្ទាប់ពីការព្រមានពីរលកយក្សស៊ូណាមិត្រូវបានលុបចេញ។

៦.ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាកើនឡើងដល់ ១៧០០នាក់ ខណៈជំនួយអន្តរជាតិកាន់តែកើនឡើង

មនុស្សប្រហែល ១,៧០០ នាក់បានស្លាប់ ៣,៤០០ នាក់បានរងរបួស និងជាង ៣០០ នាក់ទៀតបាត់ខ្លួនក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាគិតត្រឹមថ្ងៃអាទិត្យ។

៧.រញ្ជួយដី ៣ដងជាប់ៗគ្នានៅខេត្តKon Tum ប្រទេសវៀតណាម ប៉ុន្តែមិនបណ្តាលឲ្យមានការខូចខាតធ្ងន់ធ្ងនោះទេ

គ្រោះរញ្ជួយដីចំនួនបីលើកជាប់ៗគ្នាបានកើតឡើងនៅស្រុក Kon Plong (Kon Tum) នៅព្រឹកថ្ងៃទី ៣១ ខែមីនា ប៉ុន្តែមិនបណ្តាលឲ្យមានការខូចខាតនោះទេ ។

៨.ប៊ុយ សោភ័ណ្ឌ៖ កម្ពុជាដាក់គោលដៅសម្រួចសមត្ថភាពអ្នកប្រដាល់សកលកម្ពុជា ដើម្បីត្រៀមប្រកួតព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ

ប្រធានសហព័ន្ធប្រដាល់សកលកម្ពុជា អះអាងថា សហព័ន្ធសាមីនឹងធ្វើការរៀបចំកម្មវិធីបោះជំរុំហ្វឹកហាត់ និងប្រកួតដកស្រង់បច្ចេកទេសរវាងក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា ជាមួយនិងក្រុមប្រដាល់សកល នៅតាមបណ្ដាក្លឹបនានា អោយបានយ៉ាងហោចណាស់រៀងរាល់២សប្ដាហ៍ម្ដង។

៩.ក្នុងឆ្នាំ២០២៤ គ្រូពេទ្យក្រសួងមហាផ្ទៃបានពិនិត្យ និងព្យាបាលជំងឺដល់មន្ត្រីកងកម្លាំងជាង ២ម៉ឺននាក់

ក្រុមគ្រូពេទ្យក្រសួងមហាផ្ទៃ បានពិនិត្យសុខភាព និងព្យាបាលជំងឺនៅតាមគោលដៅជូនមន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃ មន្ត្រីកងកម្លាំងជាង ២ម៉ឺននាក់ នៅក្នុងឆ្នាំ២០២៤។

១០.ប្រធានសហព័ន្ធកីឡាបាល់បោះជនពិការពិភពលោកបានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានរៀបចំព្រឹត្តការណ៍កីឡាបាល់បោះជនពិការអាស៊ី លើកទី១ ប្រព្រឹត្តទៅដោយរលូន

ប្រធានសហព័ន្ធកីឡាបាល់បោះជនពិការពិភពលោកបានវាយតម្លៃខ្ពស់ថា កម្ពុជាបានកសាងប្រវត្តិសាស្ត្រថ្មីជូនដល់អាស៊ី ហើយជាប្រវត្តិសាស្ត្រដែលកម្ពុជារៀបចំឡើងជាលើកទី១នេះ ខណៈម្ចាស់ផ្ទះកម្ពុជាបានឈ្នះមេដាយ មាសទាំងពីរវិញ្ញាសាផ្នែកបុរស និងនារីតែម្តង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស