
TNAOT News
· 04-01
អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ដើម្បីការពារអត្តសញ្ញាណជាតិ
#ខេត្តតាកែវ# #NEW NEWS# #អត្តសញ្ញាណជាតិ# #សង្គម# #យុវជន# #ព័ត៌មានសង្គម# #វប្បធម៌#
2644
ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជនជំនាន់ក្រោយ គឺជាកត្តាសំខាន់ដើម្បីការពារអត្តសញ្ញាណជាតិខ្មែរពីការបាត់បង់ និងការលួចចម្លងពីប្រទេសដទៃ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រពខេត្តតាកែវ ក្រោមពាក្យស្លោក "វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណារាយ ជាតិថ្កើងថ្កាន" នៅតែដក់ជាប់ក្នុងចិត្តប្រជាជនខ្មែរគ្រប់រូបហើយវប្បធម៌គឺជាកេរដំណែលតែមួយគត់ ដែលរក្សាអត្តសញ្ញាណជាតិបាន។ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្តែងការព្រួយបារម្ភថា កម្មវិធីសិក្សាមួយចំនួននៅសាលារៀន មិនបានផ្តោតសំខាន់លើការបង្រៀនអំពីវប្បធម៌ខ្មែរ ដែលនាំឱ្យយុវជនជំនាន់ក្រោយមិនសូវស្គាល់ពីវប្បធម៌របស់ខ្លួន។
លោកបានបន្តថា «ប្រសិនបើយកក្មេងៗមកចូលរួមឱ្យកាន់តែច្រើនឡើងថែមទៀត ជាការល្អ ជួនកាលនៅសាលាអត់បានបង្រៀនឬនិយាយអំពីវប្បធម៌នោះទេ និយាយឬបង្រៀនតែវិទ្យាសាស្រ្ត អក្សរសាស្រ្តធម្មតា តែវប្បធម៌ត្រូវបានបំភ្លេច ដែលនាំអោយជាតិដទៃខិតខំកែកាឡៃកែច្នៃ ចុងក្រោយបែរជាប្រទេសយើងទៅជាប្រទេសដែលចម្លងវប្បធម៌ពីគេទៅវិញ»។
បន្ថែមពីនេះ លោកក៏បានសង្កត់ធ្ងន់ថាវប្បធម៌ខ្មែរមានភាពសម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន។
លោកបានបញ្ជាក់ថា វប្បធម៌រំលត់ ជាតិរលាយ វប្បធម៌ពណ្ណារាយ ជាតិថ្កើនថ្កើងពាក្យនេះហើយជាក្តេរិ៍ដំណែលបន្តទុកពាន់ឆ្នាំ ហើយបើទោះបីជាត្រូវធ្លាក់ចូលក្នុងភ្លើងសង្រ្គាមជាង៥០០ឆ្នាំជាប់គ្នាក៏ដោយ ក៏ប៉ុន្តែប្រទេសកម្ពុជានៅតែមាន ហើយវប្បធម៌អរិយធម៌ដ៏ល្អផូរផង់នៅតែគង់វង់ បន្តមកដល់កូនចៅជំនាន់ក្រោយៗ ហើយសួរថាបាត់ប្រទេសកម្ពុជាទេ បាត់ប្រជាជនខ្មែរទេ គឺមិនបាត់ទេ នោះដោយសារតែវប្បធម៌កម្ពុជារឹងមាំ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង

សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន

ក្រុង Huainan ខេត្ត Anhui៖ សេដ្ឋកិច្ចពេលយប់នៅតំបន់ទេសចរណ៍វប្បធម៌ Chunshenli មានសន្ទុះខ្លាំង

ក្មេងជំនាន់ក្រោយបន្តអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីចម្រៀងរបស់ជនជាតិ Zhuang និងប្រើការបកស្រាយទាន់សម័យដើម្បីផ្សព្វផ្សាយ

យោបល់ទាំងអស់ (0)