
TNAOT News
· 04-01
គ្រឹះស្ថានសិក្សារដ្ឋនិងឯកជនជួយលើកទឹកចិត្តឲ្យសិស្សានុសិស្សលេងល្បែង និងរបាំប្រជាប្រិយដើម្បីចូលរួមលើកកម្ពស់វប្បធម៌ខ្មែរ
#ក្រសួងអប់រំ យុវជន និងកីឡា# #គ្រឹះស្ថានសិក្សារដ្ឋនិងឯកជន# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
2851
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានចេញសេចក្តីណែនាំស្តីពីការលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរតាមរយៈសង្ក្រាន្តតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងគោលបំណង ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជាជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងចៀសវាងបាតុភាពផ្សេងៗ ដែលអាចកើតមានឡើង។
យ៉ាងណាមិញ ក្រសួងអប់រំ បានណែនាំឱ្យគ្រឹះស្ថានសិក្សាទាំងអស់ ជំរុញឱ្យកុមារ សិស្សានុសិស្ស និងយុវជន លេងល្បែង និងរបាំប្រជាប្រិយខ្មែរ ដូចជារបាំរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិ និងល្បែងបោះអង្គញ់ ចោលឈូង ដណ្តើមស្លឹកឈើ ទាញព្រ័ត្រ ជាដើមនៅមុន និងក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ក្រសួងក៏បានលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ ក្រុមប្រឹក្សាកុមារ និងក្រុមប្រឹក្សាយុវជន ឱ្យជួយសម្របសម្រួល និងលើកទឹកចិត្តសិស្សានុសិស្សឱ្យលេងល្បែងប្រជាប្រិយទាំងនេះ ប្រកបដោយសុវត្ថិភាព។
ទន្ទឹមនឹងនេះ ក្រសួងអប់រំក៏បានហាមឃាត់ និងទប់ស្កាត់រាល់ល្បែងដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ និងល្បែងដែលអាចបង្កហានិភ័យ គ្រោះថ្នាក់ ដូចជាការដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក លាបម្សៅជាដើម។
យ៉ាងណាមិញ ក្រសួងបានសង្កត់ធ្ងន់ឲ្យគ្រឹះស្ថានសិក្សាទាំងអស់ត្រូវសហការជិតស្និទ្ធជាមួយមាតាបិតា អាណាព្យាបាលសិស្ស សហគមន៍ និងអាជ្ញាធរដែនដី ដើម្បីផ្តល់និងទទួលព័ត៌មាននិងរួមគ្នាទប់ស្កាត់ ដោះស្រាយបញ្ហាអសកម្មនានាអោយបានទាន់ពេលវេលា។
ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមសហការ ផ្សព្វផ្សាយ និងអនុវត្តតាមសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពដោយស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (3)
អូនតា លេខកូដ63230368
· 04-02
👍👍
TAKTYSG
· 04-01
ពិតជាល្អខ្លាំងណាស់
កូដណែនាំ 91815366
· 04-01
z👌👌
- 1
ទៅកាន់