
TNAOT News
· 04-01
កម្ពុជា-ជប៉ុន ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងនានាពាក់ព័ន្ធទៅនឹងសកម្មភាពកម្ចាត់មីនកម្ពុជា
#កម្ចាត់មីនកម្ពុជា# #ហិរញ្ញប្បទានឥតសំណង# #NEW NEWS# #សង្គម# #ជប៉ុន# #ព័ត៌មានសង្គម#
2755
កម្ពុជា-ជប៉ុន បានរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងនានាពាក់ព័ន្ធទៅនឹងសកម្មភាពកម្ចាត់មីនកម្ពុជា លើគម្រោងចំនួន២ មានហិរញ្ញប្បទានឥតសំណងសរុបចំនួន ១.៤៦៦លានយ៉េន ប្រមាណជិត ១១លានដុល្លារ និងគម្រោងសម្រាប់គាំទ្រក្រសួង២ផ្សេងទៀតសរុប ៤គម្រោង នៅព្រឹកថ្ងៃ៣១ ខែមីនា ឆ្នាំ២០២៥ ធ្វើឡើងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គម្រោងទាំង២នោះរួមមាន៖
១. គម្រោងទី១ ជាគម្រោងពង្រឹងសមត្ថភាពអង្គភាពCMACលើកិច្ចសហប្រតិបត្តិការត្បូង-ត្បូងក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ។ គម្រោងនេះមានថវិកាសរុបចំនួន១.១៦៦លានយ៉េន ប្រមាណជាង៨,៤លានដុល្លារដែលកញ្ចប់ថវិកានេះនឹងត្រូវប្រើប្រាស់ដើម្បីទិញសម្ភារបច្ចេកទេសរួមមាន៖ គ្រឿងចក្រកម្ទេចមីន ម៉ាស៊ីនរាវមីន និងរថយន្តជាដើម ដើម្បីលើកកម្ពស់សម្ភារបច្ចេកទេសនៃកិច្ចសហប្រតិបត្តិការផង និងសម្រាប់បម្រើកិច្ចការហ្វឹកហ្វឺនអ្នកជំនាញសកម្មភាពមីនទាំងក្នុងតំបន់និងអន្តរជាតិ។
២. គម្រោងទី២៖ ការបំពេញបន្ថែមហិរញ្ញប្បទានឥតសំណងចំនួន៣០០លានយ៉េន ប្រមាណជាង២លានដុល្លារ សម្រាប់គាំទ្រគម្រោងសាងសង់អគារហ្វឹកហ្វឺននិងអគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម (សារមន្ទីរតេជោសន្ដិភាព) នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហិរញ្ញប្បទានឥតសំណងក្នុងគម្រោងនេះ សរុបកើនដល់ចំនួន ២.៧៥១លានយ៉េន ប្រមាណជិត ២០លានដុល្លារ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អ្នកប្រើប្រាស់ចំនួន ៨០,០០០នាក់ មានការត្អូញត្អែរ អំពីការបោកប្រាស់ តាមប្រព័ន្ធផ្សព្វផ្សាយ សង្គមក្នុងឆ្នាំ ២០២៣

ប្លង់កិច្ចសហប្រតិបត្តិការរវាងសាលានិងសហគ្រាសនៃសាលាក្វាងស៊ីនៃបញ្ញាសិប្បនិមិត្ត ដើម្បីបណ្តុះទេពកោសល្យដែលយល់អំពី AI និងពូកែក្នុងការច្នៃប្រឌិត

ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

តើបុគ្គលម្នាក់ៗអាចគ្រប់គ្រងភាពតានតឹង និងសម្ពាធនៅកន្លែងធ្វើការដោយរបៀបណា?

យោបល់ទាំងអស់ (0)