
TNAOT News
· 04-01
ខេត្តបន្ទាយមានជ័យ សម្រេចគោលដៅបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)
#ការបន្ទោបង់# #ខេត្តបន្ទាយមានជ័យ# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#
2692
តាមរយៈការអនុវត្តន៍កម្មវិធីអនាម័យ និងទឹកស្អាតរបស់អង្គការទស្សនៈពិភពលោក ជាមួយអាជ្ញាធរពាក់ព័ន្ធ ខេត្តបន្ទាយមានជ័យបានចូលរួមជាផ្លូវការក្នុងបញ្ជីខេត្តដែលបានសម្រេចគោលដៅបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) របស់កម្ពុជា ដែលជាការផ្លាស់ប្តូរដ៏សំខាន់សម្រាប់សុខភាពសាធារណៈ អនាម័យ និងសុខុមាលភាពសហគមន៍។
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តបន្ទាយមានជ័យសម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យដែលបានធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកស្អាតជួយទ្រទ្រង់សុខភាព។
ឯកឧត្តមបានអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តការចូលរួមលើការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេសគឺការរិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF និងជំរុញការងារទៅសម្រេច ODF Plus នាពេលដ៏ខ្លីខាងមុខ។
លោក នង ដាវីត អ្នកជំនាញជាន់ខ្ពស់ផ្នែកទឹក អនាម័យ និងអនាម័យ (WASH) នៃអង្គការទស្សនៈពិភពលោកកម្ពុជាបានមានប្រសាសន៍ថា "បង្គន់អនាម័យមិនគ្រាន់តែជាហេដ្ឋារចនាសម្ព័ន្ធទេ វាជាផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសុខភាព ការអប់រំ និងវឌ្ឍនភាពសង្គមរបស់ប្រជាជនកម្ពុជា"។
លោកបានបន្ថែមថា សមិទ្ធផលនេះរួមចំណែកដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់អាទិភាពដល់សុខភាពសាធារណៈ និងនិរន្តរភាពបរិស្ថាន។ តាមរយៈការកែលម្អអនាម័យ និងការទទួលបានទឹកស្អាត ផ្តើមពីការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលជួយការពារជំងឺ និងគាំទ្រអនាគតដែលមានសុខភាពល្អសម្រាប់ទាំងអស់គ្នា។
តាមរយៈកម្មវិធីអានាម័យទឹកស្អាតរបស់អង្គការទស្សនៈពិភពលោកក្នុងខេត្តបន្ទាយមានជ័យតែមួយ បង្គន់អនាម័យចំនួនជាង ៣.០៦៦ ត្រូវបានសាងសង់នៅតាមផ្ទះ សាលារៀន មណ្ឌលសុខភាព និងទីសាធារណៈ ដែលផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់គ្រួសារចំនួនជាង ១៨៧.០០០គ្រួសារ ក្នុងភូមិចំនួន៦១២ ក្នុងនេះមានកុមារជាង ២៤៩.៧០០នាក់ ។
ដោយមានការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអាជ្ញាធរស្រុក និងឃុំថ្នាក់មូលដ្ឋាន កម្មវិធី ទឹកស្អាតនិងអនាម័យ (WASH) របស់អង្គការទស្សនៈពិភពលោក បានផ្ដល់អត្ថប្រយោជន៍ដល់ខេត្តចំនួន៨ គឺខេត្តបន្ទាយមានជ័យ បាត់ដំបង កណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ និងសៀមរាប សរុបប្រជាជនជាង ៩៩៥.០០០នាក់។
អ្នកគ្រូ សៀង គី ជាគ្រូបង្រៀនថ្នាក់ទី៤ នៅស្រុកភ្នំព្រឹក ខេត្តបន្ទាយមានជ័យ បានលើកឡើងថា លោកស្រីពិតជា សប្បាយចិត្ត និងមានសុខភាពល្អជាងមុន ហើយតាមរយៈការមានបង្គន់ស្អាតនៅសាលារៀនមានន័យថាសិស្សអាចរៀនដោយមិនមានការលំបាក ហើយមិនមានជំងឺរាករូសដូចមុន ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃនេះ មានរាជធានី ខេត្តចំនួន ១៨ហើយ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាលវាលពាលកាល ODF និង ODF+ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤៖ ការបង្ហាញពីវឌ្ឍនភាព និងមហិច្ឆតាក្នុងសកម្មភាពរបស់កម្ពុជា

មនុស្សស្រី៤ប្រភេទដែលសម្រស់មិនសូវបាន តែអាចជួយឱ្យបុរសមានជីវិតរុងរឿង

មនុស្សឆ្លាតមិនស្តាយក្នុងការចំណាយលុយលើ៣យ៉ាងនេះទេ វិនិយោគកាន់តែច្រើន លុយចូលកាន់តែច្រើន

សញ្ញាទាំង ២០ បញ្ជាក់ថា ជីវិតអ្នកកំពុងតែបោះជំហានទៅមុខកាន់តែល្អប្រសើរហើយ តើអ្នកមានចំណុចទាំងនេះទេ?

យោបល់ទាំងអស់ (0)