
TNAOT News
· 04-01
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ការឧបត្ថម្ភជាប្រចាំខែដល់មណ្ឌលមែកឈើរបស់ លោក ផន ផល្លា
#សម្តេចធិបតី ហ៊ុន ម៉ាណែត# #មណ្ឌលមែកឈើ# #លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
2691
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ការឧបត្ថម្ភជាប្រចាំខែដល់កុមារកំព្រា និងកុមារមានទុក្ខលំបាកនៅមណ្ឌលមែកឈើ ដែលមាន លោក ផន ផល្លា ជាប្រធាន។
យោងតាមការចុះផ្សាយក្នុងផេកផ្លូវការរបស់់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា៖ នារសៀលថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ លោក មែ ស៊ីថន និងលោកស្រី ម៉ី ភាវី បាននាំយកថវិកា ចំនួន ៥ លានរៀល, អង្ករ ចំនួន ១តោន និងមី ៥០កេស ដែលជាអំណោយឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពី សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ផ្តល់ជូនមណ្ឌលមែកឈើ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ សម្រាប់ចូលរួមជួយផ្គត់ផ្គង់ដល់កុមារកំព្រា និងកុមារមានទុក្ខលំបាកប្រមាណជិត ២០០នាក់ កំពុងរស់នៅក្នុងមណ្ឌលមែកឈើ។
គួររំលឹកផងដែរថា កន្លងមកនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានតាមដានយ៉ាងយកចិត្តទុកដាក់លើមួយសកម្មភាពរបស់ លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលគាត់បានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងស្មារតីមនុស្សធម៌ ដើម្បីជួយដល់ក្មួយៗកុមារកំព្រានិងកុមារដែលមានទុក្ខលំបាករាប់រយនាក់នៅក្នុងមណ្ឌលរបស់គាត់។
ជាក់ស្តែង នៅថ្ងៃទី៦ ខែមីនា កន្លងទៅនេះ សម្តេចក៏បានឆ្លៀតពេលជួបជជែកលេងជាមួយ លោក ផន ផល្លា ដោយសម្តេចមានសេចក្ដីរំភើប ស្ងប់ស្ញែង និងកោតសរសើរចំពោះទឹកចិត្ត និងការតស៊ូក្នុងជីវិតរបស់ លោក ផន ផល្លា រហូតបានក្លាយពីកុមារកំព្រាម្នាក់ដែលធ្លាប់ផ្ញើវាសនានៅក្នុងមណ្ឌលកុមារកំព្រានេះ ទៅជាមនុស្សម្នាក់ដែលផ្ដល់សេចក្តីសុខ និងភាពកក់ក្តៅដល់ក្មួយៗរាប់រយនាក់ ដែលកំពុងជួបការលំបាកដូចរូបលោកកាលពីអតីតកាល។ ហើយនេះ មិនត្រឹមតែជាសកម្មភាពគំរូសម្រាប់ក្មួយៗនៅក្នុងមណ្ឌលនោះទេ ប៉ុន្តែក៏ជាគំរូដ៏ល្អសម្រាប់យុវជនខ្មែរដទៃទៀត ដែលភាពជោគជ័យរបស់លោក។
សូមបញ្ជាក់ថា ការផ្តល់អំណោយឧបត្ថម្ភខាងលើនេះ គឺសម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត នឹងបន្តផ្តល់ជាប្រចាំខែ គិតចាប់ពីពេលនេះតទៅផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កុមារដែលជោគជ័យទៅថ្ងៃអនាគត ច្រើនតែមានសមត្ថភាពពិសេស២យ៉ាងនេះ

ទម្លាប់៥យ៉ាងរបស់កូនដែលឪពុកម្តាយគិតថាអាក្រក់ ប៉ុន្តែតាមពិតជាសញ្ញាល្អណាស់សម្រាប់កូន

សាកលវិទ្យាល័យ Stanford បានបង្ហាញថា កុមារដែលកើតពីម្តាយស្ថិតក្នុងក្រុមឈាមប្រភេទនេះគឺឆ្លាតបំផុត

កុំពិបាកចិត្ត បើកូនរបស់អ្នកមានចរិតឆ្មើងឆ្មៃ ហើយពិបាកចិញ្ចឹម ព្រោះលក្ខណៈ ៣ យ៉ាងនេះបង្ហាញថាគេជាក្មេងឆ្លាត

យោបល់ទាំងអស់ (0)