បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-01

ជនណាដែលធ្វើនាវាចរណ៍ដោយធ្វេសប្រហែស បណ្តាលឱ្យអ្នកដទៃបាត់បង់ជីវិត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ

#ពន្ធនាគារ# #ផ្លូវទឹក# #NEW NEWS# #បាត់បង់ជីវិត# #សង្គម# #នាវាចរណ៍# #ព័ត៌មានសង្គម#

2441

យោងតាមច្បាប់ ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក មាត្រា២៥៩ បានចែងថា ៖ ជនណាដែលបានធ្វើនាវាចរណ៍ដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពតាមបទប្បញ្ញត្តិ ស្តីពីនាវាចរណ៍តម្រូវ បណ្តាលឱ្យអ្នកដទៃបាត់បង់ជីវិត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ)ឆ្នាំ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី៤ ០០០ ០០០ (បួនលាន) រៀល ទៅ១២ ០០០ ០០០(ដប់ពីរលាន) រៀល។ អំពើល្មើសនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ (ពីរ)ឆ្នាំ ទៅ៥ (ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ ពី៨ ០០០ ០០០ (ប្រាំបីលាន) រៀល ទៅ២០ ០០០ ០០០ (ម្ភៃលាន) រៀល ក្នុងករណីណាមួយដូចខាងក្រោម៖

១- គ្មានវិញ្ញាបនបត្រសមត្ថភាពជំនាញនាវិក ឬវិញ្ញាបនបត្រសមត្ថភាពជំនាញនាវិកបដ្ឋិលេខដែលតម្រូវឱ្យមាន អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ។, ២- បណ្តាលឱ្យមនុស្សស្លាប់ច្រើននាក់។, ៣- រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។ និង៤-ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី០,៤០(សូន្យក្បៀសសែសិប)មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី០,៨០ (សូន្យក្បៀសប៉ែតសិប)ក្រាមក្នុងមួយលីត្រឈាមឡើងទៅផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស