
TNAOT News
· 04-02
នៅក្នុងហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័ននៅម៉ាឡេស៊ី បណ្តាលឲ្យមនុស្សរងរបួសកើនដល់ ១៤៥នាក់
#បំពង់បង្ហូរឧស្ម័ន# #ព័ត៌មាន# #DEVELOPING NEWS# #ប្រទេសម៉ាឡេស៊ី# #ព័ត៍មានអន្តរជាតិ#
2659
អាជ្ញាធរបាននិយាយកាលពីថ្ងៃអង្គារថា អណ្តាតភ្លើងដែលផ្ទុះចេញពីបំពង់បង្ហូរឧស្ម័នបានផ្ទុះឡើងទៅលើមេឃនៅខាងក្រៅទីក្រុងដ៏ធំបំផុតរបស់ប្រទេសម៉ាឡេស៊ី និងបានធ្វើឲ្យមនុស្ស ១៤៥ នាក់រងរបួស ខណៈដែលវាបានឆេះអស់ជាច្រើនម៉ោងមុនពេលត្រូវបានពន្លត់។
ក្រុមហ៊ុនប្រេងជាតិ Petronas បាននិយាយថា ភ្លើងបានចាប់ផ្តើមនៅបំពង់បង្ហូរឧស្ម័នមួយរបស់ខ្លួននៅខាងក្រៅទីក្រុងគូឡាឡាំពួ។ គ្រោះមហន្តរាយនេះបានបណ្តាលឲ្យមានអណ្តាតភ្លើងកម្ពស់រាប់រយម៉ែត្រនិងបង្កទៅជារណ្ដៅដ៏ធំនៅក្នុងតំបន់មួយនៅជិតសង្កាត់លំនៅដ្ឋាននោះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល Dzulkefly Ahmad បាននិយាយថាមនុស្ស១៤៥ នាក់ក្នុងនោះមានកុមារ៣នាក់បានរងរបួស។ លោកបានបន្តថា មនុស្សចំនួន ៦៧ នាក់កំពុងត្រូវបានគេព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ភាគច្រើនដោយសាររលាកកម្រិតទី ២ និងទី ៣ ខណៈ ៣៧ នាក់ផ្សេងទៀតបានស្វែងរកការព្យាបាលពីគ្លីនិក និងមន្ទីរពេទ្យឯកជន។ នាយកដ្ឋានពន្លត់អគ្គិភ័យបានឲ្យដឹងថា អគ្គិភ័យនេះបានបំផ្លាញផ្ទះ ១៩០ ខ្នង និងរថយន្ត ១៤៨ គ្រឿង។ ការស៊ើបអង្កេតកំពុងធ្វើឡើងដើម្បីរកមូលហេតុនៃការឆេះនេះ ។
នាយករដ្ឋមន្ត្រី Anwar Ibrahim បានទៅសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងបានប្រកាសផ្តល់ជំនួយហិរញ្ញវត្ថុដល់ជនរងគ្រោះបាននិយាយថា មានការខូចខាតជាច្រើននៅទូទាំងតំបន់លំនៅដ្ឋាន ។ លោកបានប្រាប់ពួកគេថា រដ្ឋាភិបាល និងក្រុមហ៊ុន Petronas នឹងទទួលខុសត្រូវក្នុងការជួសជុលផ្ទះដែលរងផលប៉ះពាល់ ដែលអាចចំណាយពេលរាប់ខែ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)