
TNAOT News
· 04-02
អ្នកគាំទ្រព្រួយបារម្ភ សុខៗតារាចម្រៀងរ៉េប លោក ZeDes ធ្វើការធ្ងន់ពេកបាក់កម្លាំងរហូតដល់ចូលមន្ទីរពេទ្យ
#ZEDES# #NEW NEWS# #កម្សាន្ត# #តារារ៉េប# #តារាខ្មែរ#
3227
តារាចម្រៀងរ៉េប លោក ZeDes ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់តាមរយៈបទចម្រៀងដ៏ល្បី«ក្រឡុកទីក្រុង» និងជាអតីតបេក្ខភាពក្នុងកម្មវិធី The Rapper Cambodia រដូវកាលទី១ បានបង្ហោះរូបភាពខ្លួននៅលើគ្រែពេទ្យ ដោយលោកកំពុងមានបញ្ហាសុខភាពព្រោះធ្វើការធ្ងន់ពេក បាក់កម្លាំង រហូតដល់ចូលមន្ទីរពេទ្យ ធ្វើឲ្យអ្នកគាំទ្រឃើញហើយមានការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំង។
នេះបើយោងតាមការបង្ហោះរបស់ តារារ៉េបរូបនេះ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ប្រមាណជាមុននេះបន្ដិច បង្ហាញពីស្ថានភាពខ្លួនអបជាមួយសំណេរថា៖ «ប្រហែលជាខ្ញុំគេងមិនសូវគ្រប់គ្រាន់ ញាុំមិនសូវទៀងពេល បូករួមនឹងការងារច្រេីន ទេីបធ្វេីអោយខ្ញុំបាក់កំលាំងបែបនេះ តែពេលនេះ ខ្ញុំបានធូរស្បេីយច្រេីនហេីយ អរគុណសម្រាប់ការព្រួយបារម្ភរបស់អ្នកទាំងអស់គ្នា»។
ក្រោយពីបានឃើញបែបនេះហើយ បណ្ដាអ្នកគាំទ្រជាច្រើនបានចូលទៅជូនពរឲ្យលោកឆាប់ជាសះស្បើយ ឆាប់បានឡើងសម្ដែងកម្មវិធីនានាឡើងវិញ ខណៈមួយរយៈពេលជិតចូលឆ្នាំខ្មែរនេះតារារ៉េបវ័យក្មេងរូបនេះកំពុងតែមមាញឹកខ្លាំងក្នុងការសម្ដែងផ្សេងៗក៏ដូចជាកម្មវិធីសង្រ្គានតាមសាលាផងដែរ៕ សម្រួលដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រំលឹកវីដេអូដែលលោកវណ្ណដាបន្ថែមមោទកភាពសម្រាប់ព្រឹទ្ធចារ្យចាប៉ីដងវែង លោកតា គង់ ណៃ មុនពេលលោកតាមមរណភាព

សៀវ ង៉ុយ 🇰🇭 Vs 🇫🇷 អេឡិច កែវ

ដំណើរយ៉ាងស្វាហាប់ លើឆាករបស់ ប៉ែន លីងហ្គិច បង្ហាញកាន់តែច្បាស់ ពីពន្លកតារាម៉ូដែលដ៏លេចធ្លោរ

តាមពិតមុន RuthKo ជួបគ្រោះ មានប្រផ្នូលដល់ទៅ២ករណីផ្សេងគ្នា ស្ដាប់ហើយព្រឺសម្បុរ មុនការស្លាប់

យោបល់ទាំងអស់ (4)
អូនតា លេខកូដ63230368
· 04-02
😯😯
RaTin
· 04-02
មួយរយៈនេះ Zedes មានការងារច្រើនណាស់។ Wish you better soon Zedes🤞
កូដណែនាំ 91815366
· 04-02
😲😲
SorSophorn
· 04-02
ជូនពរអោយឆាប់ជា
- 1
ទៅកាន់