
TNAOT News
· 04-03
អាម៉េរិកប្រកាសយកពន្ធថ្មីលើមុខទំនិញរបស់ប្រទេសជាច្រើន រួមទាំងប្រទេសកម្ពុជាប្រមាណជិត៥០%
#ប្រទេសកម្ពុជា# #អាម៉េរិក# #NEW NEWS# #ព័ត៌មាន# #ពន្ធថ្មី# #ព័ត៍មានអន្តរជាតិ#
2966
ប្រធានាធិបតីអាម៉េរិក លោកDonald Trump កាលពីថ្ងៃពុធ ទី ២ មេសា បានបង្ហាញផែនការដាក់ពន្ធ ១០% លើដៃគូពាណិជ្ជកម្មទាំងអស់របស់សហរដ្ឋអាមេរិកដោយប្រកាសយកពន្ធនាំចូលទំនិញថ្មីពីប្រទេសជាច្រើន ក៏ដូចជាពន្ធខ្ពស់លើប្រទេសរាប់សិបផ្សេងទៀត។
ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដែលឈរនៅលេខរៀងខ្ពស់ជាងគេប្រមាណជិត៥០ភាគរយ និងតាមពីក្រោយដោយឡាវ វៀតណាម ស្រីលង្កា។ ការសម្រេចដំឡើងពន្ធថ្មីលើកម្ពុជានេះ គឺតបពន្ធដែលកម្ពុជាយកពន្ធពីអាម៉េរិក៩៧% លោក Trump ដាក់ពន្ធ ៤៩%លើទំនិញនាំចូលពីកម្ពុជាវិញ។
ក្នុងតារាងបញ្ជីប្រទេសដែលអាម៉េរិកសម្រេចដំឡើងពន្ធថ្មីលើមុខទំនិញ គឺប្រទេសកម្ពុជាឈរលើកំពូលតារាងដែលមាន ៤៩%។ ប្រទេសផ្សេងទៀតដែលប្រឈមនឹងការដំឡើងពន្ធក្នុងអត្រាខ្ពស់បំផុតនោះ រួមមានវៀតណាម ៤៦% ស្រីលង្កា ៤៤% បង់ក្លាដែស ៣៧% ចិន ៣៤% ឥណ្ឌា ២៦% កូរ៉េខាងត្បូង ២៥% ជប៉ុន ២៤% និងប្រទេសក្នុងសហភាពអឺរ៉ុប ២០%៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)